សង្គមអន្តរជាតិ​
អន្តរជាតិ
នារី​បារាំង​ម្នាក់​លក់​ព្រហ្មចារី​ខ្លួន​ដាច់​ក្នុងតម្លៃ​១.២​លាន​ដុល្លារ​អាមេរិក​
02, May 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
Jasmine នារី​បារាំង អាយុ​២០​ឆ្នាំ បាន​អះអាងថា បាន​ប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធ័​រ​ណិ​ត​ដើម្បី​ប្រកា​សលក់​ព្រហ្មចារី​របស់ខ្លួន ទៅ​ឲ្យ​មន្ត្រី​ធនាគារ​ម្នា​ក់នៅ Wall Street សហរដ្ឋអាមេរិក​ក្នុងតម្លៃ​ជាង​១.២​លាន​ដុល្លារ​អាមេរិក​។



អត្ថបទទាក់ទង


«​ខ្ញុំ​មិនមាន​ការសោកស្តាយ​អ្វី​នោះឡើយ​»​។ Jasmine បាន​អះអាង​យ៉ាង​ដូច្នេះ ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន The Mirror​។ នារី​បារាំង​វ័យ​២០​ឆ្នាំ​រូបនេះ បាន​អះអាងថា ការសម្រេចចិត្ត​លក់​ព្រហ្មចារី​របស់ខ្លួន គឺ​ដើម្បី​ជួយ​ក្រុមគ្រួសារ​ដែលមាន​បញ្ហា​ហិរញ្ញវត្ថុ​។​

​កើត​ក្នុង​គ្រួសារ​ដែល​គោរព​សាសនា​ដ៏​តឹងរ៉ឹង Jasmine បាន​លើកឡើងថា​៖ «​ព្រហ្មចារី​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ខ្ញុំ ប៉ុន្តែ​គ្រួសារ​របស់ខ្ញុំ​សំខាន់​ជាង​នេះ​។ ផ្ទះ និង​រថយន្ត មានតម្លៃ​ថ្លៃ​ខ្លាំងណាស់​»​។​

​តាមរយៈ​ហេតុផល​ទាំងនេះ Jasmine បានសម្រេច​ចិត្ត​ប្រកា​សលក់​ព្រហ្មចារី​របស់ខ្លួន​លើ​វ៉ិ​ប​សាយ​មួយ ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ស្លៀកខោ​ក្នុង​មួយចំនួន​។ នាង​បាន​បញ្ជាក់ថា ឪពុកម្តាយ បងប្អូន​ប្រុស​ស្រី សុទ្ធតែ​បានដឹង​រឿងនេះ ហើយ​យល់ព្រម​ចំពោះ​ជម្រើស​របស់​នាង​។​

​ក្រោយ​មានការ​ដេញថ្លៃ​ពី​មនុស្ស​ជាច្រើន ទីបំផុត​ព្រហ្មចារី​របស់ Jasmine បាន​ឡើង​ក្នុងតម្លៃ​១.២​លាន​ដុល្លារ​អាមេរិក ដោយបាន​ទៅលើ​មន្ត្រី​ធនាគារ Wall Street ខណៈ DJ ម្នា​ក់នៅ Los Angeles បានផ្តល់​តម្លៃ​៩០​ម៉ឺន​ដុល្លារ​អាមេរិក​៕


Tag:
 ព្រហ្មចារី
© រក្សាសិទ្ធិដោយ thmeythmey.com