រថយន្ត Range Rover ទំនើបស៊េរីឆ្នាំ២០១៩ បានបើកឲ្យកម្ម៉ង់នៅប្រទេសកម្ពុជាយើងហើយ!!!
04, May 2018 , 11:41 am
រូបភាព
×
ដោយ:
កំពូលរថយន្ត Range Rover Autobiography Long Wheel Base ឆ្នាំ២០១៩ (ប្រភេទតួវែង)គឺជាប្រភេទរថយន្តប្រណិតលំដាប់ថ្នាក់ពិភពលោកដែលផលិតឡើងសំរាប់គារវកិច្ចលោកអ្នកនោះ ឥលូវនេះបានបើកទទូលការកម្ម៉ង់ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌាយើងហើយ។
ដោយស្ថិតក្នុងត្រកូលរថយន្ត Range Rover ហើយឈរនៅលំដាប់ខ្ពស់ជាងគេរថយន្តនេះត្រូវបានផលិតយ៉ាងប្រណិតដើម្បីអោយសាកសមជាកំពូលរថយន្តប្រណិតលំដាប់ពិភពលោក។តួខាងក្រៅត្រូវបានផលិតពីដែកអាលុយមីញ៉ូមស្វិតហើយធុននឹងការប៉ះទង្គិច ទឹកថ្នាំភ្លឺរលោងដូចគ្រាប់ពេជ្ររំលេចពេញតួរថយន្តដែលធ្វើអោយរិតតែមានភាពទាក់ទាញ។រថយន្តទំនើប២០១៩នេះមានកំណែទម្រង់មួយចំនួនដែលធ្វើអោយរថយន្តមួយនេះកាន់តែទាក់ទាញនឹងផ្តល់ភាពងាយស្រួលដល់អ្នកបើកបរក្នុងការបញ្ជារថយន្តផងដែរ។
ភ្លើងខាងមុខត្រូវបានរចនាថ្មីរាងតូចស្តើងស្អាតជាមួយនឹងបច្ចេកវិទ្យាLEDចុងក្រោយដើម្បីផ្តល់ភាពងាយស្រួលដល់ការបើកបរនាពេលរាត្រី ប៉ាណាខាងមុខត្រូវបានរចនាថ្មីយ៉ាងស្រស់ស្អាតប្លែកពីម៉ូដែលមុនៗ ការរចនាផ្នែកខាងក្នុងយ៉ាងម៉ត់ចត់ដើម្បីអោយសាកសមនឹងកេរ្តិ៍ឈ្មោះដែលគ្រឿងក្នុងតុបតែងសុទ្ធតែលាយជាមួយឈើប្រណិតមានតំលៃ ពូកស្បែកស្រទន់ដែលដេរដោយដៃផ្ទាល់យ៉ាងយកចិត្តទុកដាក់ ប្រព័ន្ធឆ្លាតវៃទំនើបថ្មីDual Touch Pro System ត្រូវបានបំពាក់ជាមួយរថយន្តស៊េរីទំនើបថ្មីនេះ The Entertainment Touch Pro Systemត្រូវបានបែងចែកជាពីរដោយនៅផ្នែកខាងលើសំរាប់បញ្ជាក្នុងការស្តាប់តន្ត្រីកំសាន្តដែលរួមបញ្ចូលប្រព័ន្ធសំលេងរបស់ចក្រភពអង់គ្លេស(Meridian)ធ្វើអោយអ្នកអង្គុយក្នុងរថយន្តមានអារម្មណ៍ថាពួកគេកំពុងស្ថិតនៅជាមួយការប្រគុំតន្ត្រីផ្ទាល់តែម្តង អេក្រង់ផ្នែកខាងក្រោមសំរាប់បញ្ជាទៅលើប្រព័ន្ធម៉ាស៊ីនត្រជាក់និងប្រព័ន្ធបញ្ជាក្នុងរថយន្តជាច្រើនទៀតផងដែរ ដៃចង្កូតមានប៊ូតុងបញ្ជាដែរលោកអាចធ្វើការTouchស្រាលៗដោយមិនចាំបាច់ចុចផ្ទាល់ដូចមុនទៀតឡើយ ប្រព័ន្ធទប់លំនឹងនៅពេលយើងបើកបរក្នុងល្បឿនលឿនដើម្បីផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងរថយន្ត។