ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
តោះ! ទៅមើលគំរូផ្ទះបុរាណនៅបាត់ដំបង នៅសាលារចនា
04, May 2018 ,
4:08 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
ផ្ទះបុរាណនៅក្នុងខេត្តបាត់ដំបង បានក្លាយជាគោលដៅស្រាវជ្រាវ របស់ក្រុមនិស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈ(សាលារចនា)។ គំរូផ្ទះនីមួយៗ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ ទាំងទំហំផ្ទះ សម្ភារដែលមាននៅក្នុងផ្ទះ ទំហំដី និងរុក្ខជាតិទីធ្លាផ្ទះផងដែរ។ ក្រុមនិស្សិត បានយកគំរូផ្ទះទាំងនោះ មកតាំងពិព័រណ៍ ក្នុងកម្មវិធីមួយសតវត្សរ៍បូកមួយ ដែលរៀបចំនៅសាលារចនាពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែឧសភា។
យុវជន ញាត ឈុនហួរ និស្សិតឆ្នាំទី២ ផ្នែកស្ថាបត្យកម្ម នៅសាកលវិទ្យាល័យ វិចិត្រសិល្បៈបានឲ្យដឹងថា ផ្ទះដែលរូបគេទៅស្រាវជ្រាវ មានអាយុកាលជិត១០០ឆ្នាំ ហើយការសិក្សា ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អន់ តាំងពីទំហំផ្ទះ ប្រភេទឈើធ្វើផ្ទះ រនាបផ្ទះ គ្រឿងដង្គុំផ្ទះផ្សេងៗ និងការតុបតែងលម្អក្នុងផ្ទះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំនៅលើដី ដូចជា ពាងទឹក អណ្ដូងទឹក ទ្រុងមាន់ ទ្រុងគោ បង្គន់ និងដើមឈើជាដើម ក៏ត្រូវបានធ្វើតាមទាំងអស់ដែរ។
អត្ថបទទាក់ទង
សិល្បៈចម្រុះបុរាណ និងសម័យ ក្នុងកម្មវិធីមួយសតវត្សរ៍បូកមួយ បង្ហាញពីវប្បធម៌ខ្មែរ
និស្សិត ឈុនហួរ បញ្ជាក់ដូច្នេះ៖«ផ្ទះនោះមានអ្វីខ្លះ ខ្ញុំធ្វើតាមទាំងអស់ លើកលែងតែទំហំដីទេ ព្រោះវាមានបណ្ដោយប្រហែល១០០ម៉ែត្រ។ ដូច្នេះនៅទីនេះ មិនមានកន្លែងដាក់ទេ ទើបយើងកាត់ដីចោលខ្លះ។ យើងធ្វើតាមទាំងស្រុងបែបនេះ ដើម្បីឲ្យអ្នកមើលនៅទីនេះ គាត់បានឃើញជាក់ស្ដែង ហើយយើងចង់បង្ហាញពីគំរូផ្ទះបុរាណពិតៗ ដែលវាមានដល់សព្វថ្ងៃ ហើយវាមានសភាពបែបណាខ្លះ»។
និស្សិតមួយរូបទៀត គឺនិស្សិត សៀ សុមាន ក៏បានទៅសិក្សាផ្ទះបុរាណ អាយុប្រមាណ៩០ឆ្នាំនៅបាត់ដំបងដែរ ប៉ុន្តែផ្ទះនោះមានទំហំផ្ទៃដីតូច និងធ្លាប់ឆេះម្តង។ ដូច្នេះក្រៅតែពីទំហំផ្ទះ និងរចនាបទរបស់ផ្ទះ ក្រុមរបស់សុមាន បានពង្រីកផ្ទៃដីបន្ថែមដើម្បីដាំដើមឈើលម្អបន្ថែម។ សៀសុមាន បញ្ជាក់បន្ថែម៖«សម្រាប់ផ្ទះទាំងមូល យើងយកគំរូតាមទាំងស្រុង ពីផ្ទះបុរាណ។ តែផ្ទៃដីបច្ចុប្បន្ន និងដើមឈើ យើងច្នៃដាក់បន្ថែម ដើម្បីលើកសម្រស់ផ្ទះ និងឲ្យវាស៊ីនឹងផ្ទះបុរាណ»។
ខាងក្រោមនេះ ជាគំរូផ្ទះបុរាណ នៅខេត្តបាត់ដំបង ដែលធ្វើដោយ និស្សិតមហាវិទ្យាល័យស្ថាបត្យកម្មឆ្នាំទី២ នៃសាលារចនា។ សូមទស្សនាដូចទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ផ្ទះបុរាណ
សិល្បៈ
សាលារចនា
ពិព័រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម