ជាតិ
សង្គមជាតិ
សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់រថយន្តជនជាតិចិន ១០គ្រឿង ដែលគ្មានបណ្ណបើកបរត្រឹមត្រួវ រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្ត បានឃាត់រថយន្តចំនួន១០គ្រឿង ដែលបើកបរដោយជនជាតិចិន ដោយគ្មានបណ្ណបើកបរត្រឹមត្រូវ។ ការឃាត់ទុករថយន្តនេះ នៅគ្រាដែលស្នងការដ្ឋាននគរបាលខេត្ត ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៤ និង៥ខែឧសភា ឆ្នាំ២០១៨។ នេះបើតាមការផ្សាយព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តទាំង១០គ្រឿងនេះ ត្រូវបានឃាត់ទុកនៅគោលដៅចំនួន២ខុសគ្នា។ គោលដៅទី១ លើផ្លូវវិថី២ឆ្នូ ត្រង់ចំណុច ច្រមុះជ្រូកគុជអាស៊ី និងគោលដៅទី២ នៅរង្វង់មូលតោ ក្រុងព្រះសីហនុ។
បើតាមស្នងការខេត្តព្រះសីហនុ ការឃាត់រថយន្តដែលបើកបរដោយជនជាតិចិននេះ ដោយសារតែពួកគេគ្មានបណ្ណបើកបរ និងការប្រើបណ្ណបើកបរ មិនត្រឹមត្រូវតាមច្បាប់កំណត់។ លោក ជួន ណារិន្ទ បានបញ្ជាក់ថា រថយន្តទាំងទាំង១០គ្រឿងនេះ ត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន ដើម្បីអនុវត្តបន្តទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com