ជាតិ
សង្គមជាតិ
ជប៉ុន​នឹង​ផ្ដល់​គ្រឿងចក្រ​បោសសម្អាត​មីន​តម្លៃ​ជិត​៥​លាន​ដុល្លារ​ដល់​កម្ពុជា
07, May 2018 , 7:59 am        
រូបភាព
ដោយ:
 ​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​កម្ចាត់មីន មក​កម្ពុជា ដែលមាន​តម្លៃ​ទឹកប្រាក់​ជិត ៥​លាន​ដុល្លារ​អាមេរិក​។ ការផ្ដល់​ជំនួយ​នេះ គឺ​ដើម្បី​ចូលរួម នឹង​ព​ន្លឿ​ន​ផែនការ​សម្អាត​មីន ប្រចាំឆ្នាំ​២០១៨ ដែល​ស៊ីម៉ាក់​បានកំណត់​ទុក​។​


​គ្រឿងចក្រ​កម្ទេច​មីន​ធន់​ធ្ងន់ ចំនួន ៥​គ្រឿង និង​សម្ភារ​បច្ចេកទេស គាំទ្រ​ការ​បោសសម្អាត​មីន​មួយចំនួនទៀត ដែល​គិត​ជា​ទឹកប្រាក់​ជិត​៥​លាន​ដុល្លារ ត្រូវបាន​ជប៉ុន ផ្ដល់​ជា​ជំនួយឥតសំណង​ដល់​កម្ពុជា ដើម្បី​ចូលរួម​សកម្មភាព​កម្ចាត់មីនរ​បស់​ស៊ីម៉ាក់​នៅ​កម្ពុជា​។ 
 
​បើតាម លោក ហេង រតនា​អគ្គនាយក មជ្ឈមណ្ឌល​កម្ចាត់មីន​កម្ពុជា (​ស៊ីម៉ាក់​) ពិធី​ផ្តល់​ជា​ផ្លូវការ នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​៨ ខែឧសភា នៅ​ទីបញ្ជាការ​ស៊ីម៉ាក់ ខេត្តបាត់ដំបង ក្រោម​វត្តមាន លោក ហ៊ុន ម៉ា​ណែ​ត និង​លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។
 
​ឆ្នាំ​២០១៨​នេះ ស៊ីម៉ាក់ មាន​ផែនការ​បោសសម្អាត​ផ្ទៃដី​ចម្ការមីន ឲ្យ​បាន ១២០​គីឡូម៉ែត្រ​ការ៉េ ដែល​ត្រូវការ​ជំនួយ​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក​៕
 

Tag:
 សង្គម​
 ​ មីន​
 ​ ជំនួយ​
  ​គ្រឿងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com