ជាតិ
សង្គមជាតិ
អឌ្ឍចន្ធក្រហមកម្ពុជាខេត្តសៀមរាប ទទួលបានថវិកាពីសប្បុរសជនជាង ៦៧ម៉ឺនដុល្លារ
× សៀមរាប៖
កាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានប្រារព្ធពិធីអបអរខួប១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ធក្រហម ដោយមានម្ចាស់ក្រុមហ៊ុន សហគ្រាស និងស្ថាប័នជាច្រើនចូលរួម។ ក្នុងពិធីគៀងកររកថវិកាសប្បុរសធម៌នេះ ទទួលបានការចូលរួមពីសប្បុរជនសរុបមានចំនួន ៦៧៥,៨០០ដុល្លារ។
ក្នុងពិធីនៅព្រឹកថ្ងៃទី៥ ខែឧសភា ក្រោមវត្តមានសម្ដេច ទៀ បាញ់ ប្រធានក្រុមការងារសាខាកាកបាទក្រហមខេត្តសៀមរាប។ ក្នុងពិធីនោះ សម្ដេច ទៀ បាញ់ បានបន្ដអំពាវនាវដល់សប្បុរសជនទាំងអស់ បន្ដជួយទ្រទ្រង់ដល់កាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីឱ្យកាកបាទក្រហម មានលទ្ធភាពក្នុងការបន្ដផ្តល់ជំនួយ និសេវាមនុស្សធម៌ទៅដល់ជនរងគ្រោះនានា មានជនរងគ្រោះដោយសារគ្រោះមហន្ដរាយ អគ្គីភ័យ ខ្យល់កន្ដ្រាក់ ទឹកជំនន់ ចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រា។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com