ជាតិ
សង្គមជាតិ
ក្រសួង​ការងារ ត្រៀម​ប្រើ​យុទ្ធសាស្ត្រ​៣​ចំណុច ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​នៅតាម​រោងចក្រ​
07, May 2018 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រសួង​ការងារ បាន​ត្រៀម​អនុវត្ត​យុទ្ធសាស្ត្រ​៣​ចំណុច ក្នុង​គោលបំណង​ដើម្បី​លុបបំបាត់​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ នៅតាម​សហគ្រាស និង​រោងចក្រ​នានា​។


 
​យុទ្ធសាស្ត្រ​ទាំង​៣​ចំណុច​នេះ រួមមាន ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ចុះ​ធ្វើ​អធិការកិច្ច នៅតាម​រោងចក្រ​ជាប្រចាំ ការបង្កើន​លិខិតបទដ្ឋាន​គតិយុត្ត​ស្តីពី​សុខភាព និង​សុវត្ថិភាព​ការងារ និង​ការចុះ​អប់រំ​បណ្តុះបណ្តាល ដល់ក​ម្មករ និង​កម្មការិនី នៅតាម​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​។
 
​លោក ឡេង តុង ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ទាំង​៣​នេះ នឹង​លើកកម្ពស់​ខាង​សុវត្ថិភាព​ការងារ ដើម្បី​ឈានទៅរក​ការកាត់បន្ថយ បញ្ហា​គ្រោះថ្នាក់ តាម​រោងចក្រ​។ ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ បាន​បន្តថា​៖«​ដើម្បី​ធានាបាន​សុវត្ថិភាព​ការងារ ក្រសួង​ក៏​បង្កើត​ប្រព័ន្ធគ្រប់គ្រង​សុខភាព ដែល​តម្រូវ​ឲ្យ​រោងចក្រ​ត្រួតពិនិត្យ លើ​ឧបករណ៍ បច្ចេកវិទ្យា​ណ​ដែល​គោរព​ទៅតាម​ល័​ក្ខ​ខណ្ឌ​ការងារ និង​អប់រំ​ឲ្យ​កម្មករ និង​កម្មការិនី​មាន​អនាម័យ​ក្នុងការ​ហូបចុក​ចំណីអាហារ​ផ្សេងៗ​»​។ 
 
​បើតាម​របាយការណ៍រ​បស់​ក្រ​សូង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៨ នេះ ករណី​ដែល​កម្មករ​ដួលសន្លប់​នៅក្នុង​រោងចក្រ​ដោយសារ​ការបំពុល​ពី​បរិស្ថាន និង​ខាងក្រៅ​រោងចក្រ​មានការ​ចុះថយ មក​ត្រឹមតែ​ជាង ៤០០​ករណី​តែប៉ុណ្ណោះ​៕

Tag:
 រោងចក្រ​
  ឡេង តុង​
© រក្សាសិទ្ធិដោយ thmeythmey.com