ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ខែមេសា អាជ្ញាធរពិន័យរថយន្តលើសទម្ងន់បានជាង២៣០លានរៀល
× ក្នុងខែមេសា ឆ្នាំ២០១៨ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន១២៣គ្រឿង និងពិន័យបានថវិកាសរុបចំនួន ២៣៣,៣៤០,០០០ រៀល ស្មើនឹងជាង៥៨,០០០ដុល្លារអាមេរិក។ តួលេខនេះ ត្រូវបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឲ្យដឹងទៀតថា រថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី៥តោន រហូតដល់៤០តោន។
យ៉ាងណាក៏ដោយ ចំនួនរថយន្តដែលល្មើស ថយចុះចំនួន១១៧គ្រឿង បើធៀបនឹងករណីល្មើសដែលអាជ្ញាធរឃាត់បាននៅក្នុងខែមីនា ដែលមានចំនួន ២៤០ គ្រឿង។ នេះតាមក្រសួងសាធារណការដដែល៕
Tag:
ពិន័យ
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com