ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
រថយន្ត
អន្តរជាតិ
PodRide កង់អគ្គិសនីដែលសណ្ឋានជារថយន្ត
07, May 2018 ,
8:59 pm
រូបភាព
×
ដោយ:
ធីតា
PodRide ជាទោចក្រយានអគ្គិសនី (e-bike) ដែលមានកង់៤ និងមានទម្រង់ជារថយន្ត។ វាត្រូវបានរចនាដោយលោក Mikael Kjellman អ្នកជំនាញជនជាតិស៊ុយអែត អស់រយៈពេលជាង២ឆ្នាំមកហើយ ប៉ុន្តែមិនទាន់បង្ហាញវត្តមានលើទីផ្សាឡើយ។
«គំនិតដើមនៃការបង្កើត PodRide គឺដើម្បីចូលរួមចំណែកថែរក្សាអាកាសធាតុ និងផ្តល់នូវយានជំនិះប្រកបដោយផាសុកភាពមួយ»។ លោក Kjellman បានថ្លែងយ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយ Daily Mail។ បុរសស៊ុយអែតរូបនេះ បានលើកថា PodRide នឹងជួយពង្រឹងផ្នែកសុខភាព ការសន្សំសំចៃ ជាពិសេសការយកចិត្តទុកដាក់លើបរិស្ថាន។
PodRide ដែលមានទម្រង់ដូចជារថយន្តដែលក្មេងៗជិះលេងនេះ មានកម្លាំងម៉ាស៊ីន២៥០វ៉ាត់ ដែលអាចបើកក្នុងល្បឿនប្រមាណ២៥គីឡូម៉ែត្រក្នុង១ម៉ោង។ ល្បឿននឹងអាចលឿនជាងនេះ ទៅតាមកម្លាំងធាក់របស់អ្នកជិះ។
តាមរយៈគេហទំព័ររបស់ខ្លួន PodRide http://mypodride.com/ ក៏ប្រកាសស្វែងរកដៃគូវិនិយោគផងដែរ ដោយបើកឱកាសសម្រាប់មនុស្សទាំងអស់លើពិភពលោក (លើកលែងសហរដ្ឋអាមេរិក កាណដា ឬ British Virgin Islands) ដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ភាគហ៊ុន។
ដោយគិតត្រឹមថ្ងៃទី២៥ ខែមេសា គម្រោង PodRide ទទួលបានអ្នកគាំទ្រហិរញ្ញវត្ថុ៣៧នាក់ មកពី១៥ប្រទេសដោយមានទឹកប្រាក់ជាង១១ម៉ឺនដុល្លារអាមេរិក ខណៈគោលដៅដែលក្រុមហ៊ុន StartUp នេះ ជាអប្បបរមា គឺក្នុងរង្វង់៣០ម៉ឺនដុល្លារអាមេរិក។
តម្លៃកង់ PodRide ដែលគ្រោងដាក់លក់នៅដំណាច់ឆ្នាំ២០១៨នេះ មិនទាន់ត្រូវបានបង្ហើបឲ្យដឹងនោះឡើយ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម