ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន​ស្នើ​ឲ្យ​ចាត់ការ​ម្ចាស់​យានយន្ត​ដែល​បិទ​រូបភាព ឬ​សារ​ជា​អក្សរ​ក្នុងន័យ​អសីលធម៌​
07, May 2018 , 6:18 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នា​ថ្ងៃទី​៧ ខែឧសភា នេះ បាន​សរសេរ​លិខិត​ទៅកាន់​អភិបាល​រាជធានី​-​ខេត្ត ប្រធាន​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ ដើម្បី​ស្នើ​សហការ​ចាត់វិធានការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត និង​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ ដែល​បិទ​ស្ទីក​ឃើ​រ (Sticker) ជា​រូបភាព ឬ​សារ​ជា​អក្សរ ក្នុងន័យ​អសីលធម៌​។​

 
​បើតាម​លោក​រដ្ឋមន្ត្រី ទង្វើ​ទាំងនេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​សីលធម៌ សង្គម​។​
 
​លោក​បានស្នើ​យ៉ាង​ដូច្នេះ​ថា​៖ «​ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន​មកលើ​ប្រពៃណី ទំនៀមទម្លាប់ និង​វប្បធម៌ ដ៏​ល្អ​ផូរផង់​របស់​ប្រជាជន​ខ្មែរ​យើង​តាំងពីដើម​រៀងមក ក្រសួង​ព័ត៌មាន សូម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត និង​ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ​ចាត់វិធានការ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត និង​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ប្រព្រឹត្តល្មើស​ទាំងនេះ​ឲ្យ​បាន​តឹងរឹង​បំផុត​»៕

Tag:
 ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com