រថយន្ត
អត្ថបទពាណិជ្ជកម្ម
ស្វែងយល់ពីគន្លឹះសំខាន់ៗធ្វើឲ្យម៉ាស៊ីនត្រជាក់រថយន្តដំណើរការបានល្អនៅរដូវក្ដៅ
× ជាធម្មតានៅរដូវក្ដៅ ម៉ាស៊ីនត្រជាក់រថយន្តតែងតែមិនសូវត្រជាក់។ ដោយសារអាកាសធាតុខាងក្រៅក្ដៅខ្លាំងពេក មិនថាអ្នកខំបើកម៉ាស៊ីនត្រជាក់ខ្លាំងយ៉ាងណាក៏អ្នកនៅមានអារម្មណ៍ថាមិនត្រជាក់ និងធ្វើឲ្យរថយន្តកាន់តែស៊ីសាំងច្រើនជាងធម្មតាទៅវិញ។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗធ្វើយ៉ាងណាដើម្បីឲ្យម៉ាស៊ីនត្រជាក់ដំណើរការបានល្អនៅរដូវក្ដៅ និងមិនធ្វើឲ្យរថយន្តស៊ីសាំងច្រើនជាងធម្មតា៖
១. ចំហរបង្អួចរថយន្តបន្តិចពេលចតរថយន្តក្រោមកម្ដៅថ្ងៃនៅពេលអ្នកចតឡានក្រោមកម្ដៅថ្ងៃយូរធ្វើឲ្យផ្នែកខាងក្នុងរថយន្តក្ដៅខ្លាំងដោយគ្មានខ្យល់ចេញចូល។ ហេតុនេះអ្នកគួរចំហរបង្អួចរថយន្តបន្តិចដើម្បីឲ្យមានខ្យល់ចេញចូល ដើម្បីនៅពេលអ្នកបើកម៉ាស៊ីនត្រជាក់ រថយន្តនឹងឆាប់ត្រជាក់ជាងមុន។
២. បើកកញ្ចក់រថយន្តឲ្យអស់បន្ទាប់ពីបញ្ឆេះរថយន្តក្រោយពីបញ្ឆេះរថយន្តរួចអ្នកត្រូវបើកកញ្ចក់រថយន្តឲ្យអស់ បើកម៉ាស៊ីនត្រជាក់ ហើយជិះនៅលើផ្លូវមួយសន្ទុះដើម្បីឲ្យមានខ្យល់ចេញចូលក្នុងរថយន្ត នោះកម្ដៅក្នុងរថយន្តនឹងឆាប់ថយចុះធ្វើឲ្យម៉ាស៊ីត្រជាក់ឆាប់ត្រជាក់ និងមិនធ្វើឲ្យរថយន្តស៊ីប្រេងខ្លាំង។
៣. ចតរថយន្តនៅក្រោមម្លប់ប្រសិនបើអាចធ្វើបាន ចូលចតនៅក្រោមដើមឈើ អគារឬនៅកន្លែងដែលត្រជាក់ដែលមិនធ្វើឲ្យរថយន្តក្ដៅខ្លាំង។
៤. គួរមានរបាំងសម្រាប់បាំងថ្ងៃក្នុងរថយន្តអ្នកគួរទិញរបាំងសម្រាប់បាំងថ្ងៃដាក់ក្នុងរថយន្ត នៅក្រោមកម្ដៅថ្ងៃវាអាចជួយការពារនិងកាត់បន្ថយកម្ដៅថ្ងៃចូលនៅក្នុងរថយន្ត។
៥. ពិនិត្យប្រព័ន្ធម៉ាស៊ីនត្រជាក់រថយន្តឲ្យបានទៀងទាត់
ការត្រួតពិនិត្យនិងថែទាំម៉ាស៊ីនត្រជាក់រថយន្ត ឲ្យទៀតទាត់ពិតជាសំខាន់ណាស់។ មុនរដូវក្ដៅមកដល់ អ្នកគួរតែយករថយន្តទៅមជ្ឈមណ្ឌលថែទាំរថយន្តដើម្បីឲ្យអ្នកជំនាញពិនិត្យមើលប្រព័ន្ធម៉ាស៊ីនត្រជាក់ ជៀសវាងមានការខូចខាតឬលេចធ្លាយជាដើម។
ជាមួយគ្នានេះ ក្រុមហ៊ុន Ford ក៏មានកម្មវិធីពិសេសសម្រាប់អតិថិជននារដូវក្ដៅនេះផងដែរ។ មជ្ឈមណ្ឌលជួសជុលរថយន្ត Ford បានផ្ដល់នូវសេវាកម្មជួសជុលម៉ាស៊ីនត្រជាក់ក្នុងតម្លៃពិសេសដោយលោកអ្នកចំណាយត្រឹមតែ ៥០ ដុល្លារ តែប៉ុណ្ណោះ ក្នុងនោះរួមមានការបូមយកហ្កាសចាស់របស់ម៉ាស៊ីនត្រជាក់ ការបឺតខ្យល់ និងសំណើមចេញពីប្រព័ន្ធម៉ាស៊ីនត្រជាក់ ការត្រួតពិនិត្យឡើងវិញរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ទូទៅ ការពិនិត្យឡើងវិញលើការលេចធ្លាយម៉ាស៊ីនត្រជាក់ ការបញ្ចូលហ្គាសថ្មី និងប្រេងថ្មីតាមកម្រិតរបស់ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងការលាងសម្អាតម៉ាស៊ីនត្រជាក់ដោយឥតគិតថ្លៃ។ កម្មវិធីពិសេសនេះចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០១៨។
សូមមកទទួលយកអត្ថប្រយោជន៍ទាំងអស់នេះពីមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ថ្ងៃនេះ នោះលោកអ្នកនឹងអាចបើកបរដោយរលូន មិនថាស្ថិតនៅក្រោមអាកាសធាតុក្ដៅយ៉ាងណានោះទេ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com