ជាតិ
សុវត្តិភាព ចរាចរណ៍
ត្រីមាស​ទី​១ គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​ចំនួន​១៧០​លើក​
11, May 2018 , 9:57 am        
រូបភាព
រូប​ភាពពី​ហ្វេស​ប៊ុក ក្រសួង​សាធរ​ណការ ដឹក​ជញ្ជូន
រូប​ភាពពី​ហ្វេស​ប៊ុក ក្រសួង​សាធរ​ណការ ដឹក​ជញ្ជូន
ដោយ:
​ភ្នំពេញ​៖ ត្រីមាស​ទី​១ ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរណ៍ បាន​ថយចុះ​ចំនួន ១៧០​លើក ចំនួន​មនុស្ស​ស្លាប់​ថយចុះ ១២​នាក់ និង​របួស​ថយចុះ ២៣៤​នាក់ បើ​ធៀប​ត្រីមាស​ទី​១ ទៅនឹង​ឆ្នាំ​២០១៧​កន្លងទៅ​។ នេះ​បើតាម របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​



​របាយការណ៍​ខាងលើ​បាន​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ខែមេសា ឆ្នាំ​២០១៨ ថយចុះ ៥៨​លើក មនុស្ស​ស្លាប់​ថយចុះ​១​នាក់ និង​របួស​ថយចុះ ២០៩​នាក់ បើ​ធៀប​ទៅនឹង​ខែមេសា ឆ្នាំ​២០១៧​។ ផ្អែក​តាម​របាយការណ៍ មូលហេតុ​ចម្បង​បណ្ដាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បើកបរ​លើស​ល្បឿន​កំណត់ ដែល​ជំរុញ​ឲ្យ​សមាជិក​គណៈកម្មាធិការ​ការ​រិត​បន្តឹង​លើ​ការបើកបរ​លើស​កំណត់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ប្រចាំ​ខែមេសា នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​លើកឡើងថា នៅតែមាន​ប្រជាពលរដ្ឋ​មួយចំនួន មិនទាន់មាន​ការគោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើ ដូចជា​ជិះ​ម៉ូ​តូប​ញ្ជ្រា​សទិស​ចរាចរណ៍ ហើយ​ថែមទាំង​មិន​ពាក់មួក​សុវត្ថិភាព​ក្នុងពេល​បើកបរ​ជាដើម​៕

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
  ​ស្លាប់​
  ​របួស​
  ​ថយចុះ​
  ត្រីមាស​ទី​១
© រក្សាសិទ្ធិដោយ thmeythmey.com