កីឡាជាតិ
ជាតិ
លោក ហង់ ជួនណា​រ៉ុ​ន ព្រមាន​ដក​គ្រូបង្វឹក និង​កីឡាករ ដែល​មិន​គោរព​វិន័យ​
11, May 2018 , 9:59 pm        
រូបភាព
លោក ហង់ ជួន​​ណារ៉ុន​ (កណ្តាល)​​ថ្លែង​​ក្នុង​​កិច្ចប្រជុំ​​ត្រៀ​​​មល​​ក្ខណៈ​​មុន​​ចូលរួម​​ព្រឹត្តិការ​​ណ៍កី​​ឡាអា​​​ស៊ីនៅ​​ឥណ្ឌូ​​ណេស៊ី, រូបភាព​​​ហ្វេស​​​ប៊ុក​​អគ្គនា​​យដ្ឋាន​​កីឡា
លោក ហង់ ជួន​​ណារ៉ុន​ (កណ្តាល)​​ថ្លែង​​ក្នុង​​កិច្ចប្រជុំ​​ត្រៀ​​​មល​​ក្ខណៈ​​មុន​​ចូលរួម​​ព្រឹត្តិការ​​ណ៍កី​​ឡាអា​​​ស៊ីនៅ​​ឥណ្ឌូ​​ណេស៊ី, រូបភាព​​​ហ្វេស​​​ប៊ុក​​អគ្គនា​​យដ្ឋាន​​កីឡា
ដោយ:
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមាន​ដក​គ្រូបង្វឹក និង​កីឡាករ ដែល​មិន​គោរព​វិន័យ​ហ្វឹកហាត់​ចេញពី​ក្របខណ្ឌ​ជម្រើសជាតិ​។ ការព្រមាន​នេះ​ធ្វើឡើង​ពេល លោក ចូលរួម​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​លក្ខណៈ​ចូលរួម​ការប្រកួត​កីឡា​ទី្វ​ប​អាស៊ី​(Asian Games) នៅ​ប្រទេស​ឥណ្ឌូណេស៊ី កាលពីពេល​ថ្មីៗ​កន្លងទៅ​។

 
​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ អាច​ប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​ជម្រើសជាតិ ក្នុងករណី​រកឃើញថា ពួកគេ​មិន​គោរព​តាម​ផែនការ​ហ្វឹកហាត់ ដែល​ដាក់ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ នេះ​ជាការ​ព្រមាន​របស់ លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​លោក​ជំរុញ​ឲ្យ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា និង​នាយកដ្ឋាន​កីឡា​ដែលជា​សេនាធិការ​តាមដាន​និង​ត្រួតពិនិត្យ​ឲ្យ​ម៉ត់ចត់​។  
 
«​គេ​មិនដែល​ទុក​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​គ្មាន​សីលធម៌ មិន​គោរព​ថ្នាក់ដឹកនាំ ដែល​មក​ហ្វឹក​លំៗ​យកតែ​ប្រាក់ខែ មិន​ខ្វល់​ពី​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​នោះទេ​។ យើង​ត្រូវការ​កីឡាករ​ចេះ​ស្រឡាញ់​ខ្លួនឯង និង​ប្រទេសជាតិ ពិសេស​យកចិត្តទុកដាក់​ហ្វឹកហាត់​ពង្រឹងសមត្ថភាព ដើម្បី​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ​»​។ នេះ​ជាការ​លើកឡើង​របស់ លោក ហង់ ជួនណា​រ៉ុ​ន​។​
 
​លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​បន្ថែមថា រាល់​ការបញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា គ្រប់​សហព័ន្ធ​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការប្រកួត​ចម្រាញ់​រក​កីឡាករ​កីឡាការិនី​ឆ្នើម ក្រោម​ការត្រួតពិនិត្យ និង​វាយតម្លៃ​ពី​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​និង​អគ្គនាយកដ្ឋាន​កីឡា​៕ 

Tag:
 ហង់ ជួនណា​រ៉ុ​ន​
  Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com