ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើអង្គការមិនរកប្រាក់ចំណេញ ដែលមានសកម្មភាពអាជីវកម្មត្រូវបង់ពន្ធឬទេ?
× អង្គការមិនយកប្រាក់ចំណេញ(NGOs)ដែលប្រតិបត្តិការនៅកម្ពុជា មិនមានកាតព្វកិច្ចពន្ធបង់ពន្ធលើប្រាក់ចំណូលរបស់ខ្លួននោះឡើយ តែមានកាតព្វកិច្ចបង់ពន្ធកាត់ទុកលើប្រាក់ចំណូលរបស់បុគ្គលិក ឬចំណូលរបស់អ្នកដែលបានផ្តល់សេវាប្រឹក្សាដល់ស្ថាប័នខ្លួន។ ប៉ុន្តែអង្គការមួយចំនួន មានសកម្មភាពជំនួញដែលមានប្រាក់ចំណេញ ហើយប្រកាសថ្មីលេខ៤៦៤ ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ បានតម្រូវឲ្យអង្គការ ឬសមាគម ចុះបញ្ជីអាជីវកម្មនោះជាអាជីវកម្មដោយឡែកនៅក្រសួងពាណិជ្ជកម្ម ដែលមានកាតព្វកិច្ចបង់ពន្ធដូចក្រុមហ៊ុនដែលរកស៊ីនៅកម្ពុជាដែរ។
ករណីនេះ ជារឿងដែលស្មុគស្មាញមួយ នៅត្រង់ថាប្រាក់ចំណេញពីអាជីវកម្ម ត្រូវបានអង្គការ ឬសមាគម ប្រើប្រាស់ក្នុងគោលដៅធានាដល់និរន្តរភាពនៃស្ថាប័នខ្លួនវិញ។ តើអង្គការដែលមិនយកប្រាក់ចំណេញ? តើអាជីវកម្មដែលបង្កើតឡើងដោយអង្គការដែលមិនយកប្រាក់ចំណេញ មានកាតព្វកិច្ចពន្ធអ្វីខ្លះ? តើអ្វីខ្លះជាបញ្ហាដែលធ្វើឲ្យ ករណីនេះក្លាយជារឿងដែលស្មុគស្មាញ?
សូមស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកកាសែត នៃសារព័ត៌មានថ្មីៗ ជាមួយលោក ពិ បូរ៉ាពីន នាយកនៃសមាគមពន្ធរបស់ក្រុមហ៊ុន DFDL ដូចតទៅ៖
Tag:
ពន្ធ
អង្គការ
សមាគម
អាជីវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com