ជាតិ
អាវុធហត្ថ​ឃាត់ខ្លួន​យុវជន​៥​នាក់​ដែល​លក់​សម្ភារ​អាសអាភាស​តាម​អន​ឡាញ​
12, May 2018 , 5:59 pm        
រូបភាព
រូបពី​អាវុធហត្ថរាជធានីភ្នំពេញ
រូបពី​អាវុធហត្ថរាជធានីភ្នំពេញ
​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​យុវជន​ប្រុស​ស្រី​ចំនួន​៥​នាក់  បន្ទាប់ពី​ឃើញ​ពួកគេ​ផ្សព្វផ្សាយ​លក់​ផលិតផល និង​សម្ភារ​អាសអាភាស នៅតាម​អន​ឡាញ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ  ដែល​បញ្ជាក់ទៀតថា ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង​នៅក្នុង​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង កាល​ថ្ងៃទី ១០ ខែឧសភា​។​



​ក្នុងពេល​ចុះបង្ក្រាប​នេះ កងរាជអាវុធហត្ថ​ដកហូត​សម្ភារ​អាសអាភាស​ជាច្រើន​អវយវៈ​ភេទ​សិប្បនិម្មិត វីដេអូ​អាសអាភាស ថ្នាំ និង​ប្រេង​ចម្រុះ​ជាច្រើន​ដែល​សង្ស័យ​ជា​សារធាតុ​ជំនួយ​ផ្លូវភេទ​។ យុវជន​ប្រុស​ស្រី​ទាំង ៥ នាក់​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​។ 
 
​លោក រ័ត្ន ស្រ៊ាង មេ​បញ្ជា​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជាក់ថា សម្ភារ​អាសអាភាស​ទាំង​នេះ កំពុង​ធ្វើ​ឲ្យ​យុវវ័យ​មួយចំនួន​ភ្លើតភ្លើន រហូត​ប្រព្រឹត្ត​ខុស​ប្រពៃណី និង​ឈានដល់​ការរំលោភ​សេពសន្ថវៈ​ជាដើម​។ លើសពីនេះ វា​បានធ្វើ​ឲ្យ​ប៉ះពាល់​វប្បធម៌​ប្រពៃណី​ខ្មែរ និង​បំពាន​ច្បាប់​។ នេះ​ជាការ​បន្ថែម​របស់លោក រ័ត្ន ស្រ៊ាង​៕

Tag:
 សម្ភារ​អាសអាភាស​
  អន​ឡាញ​
  អាវុធហត្ថ​
© រក្សាសិទ្ធិដោយ thmeythmey.com