ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ធម្មជាតិ​ក្នុងការ​បង្កើន​អ័រម៉ូន​ភេទ​ប្រុស​ដោយ​ខ្លួនឯង​
14, May 2018 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ


​បន្ថែម​ជាតិ​ស័​ង្គ​សី​ក្នុង​របប​អាហារ​
​ខ្ទឹមបារាំង និង​ខ្ទឹមស​គឺជា​ជំនួយ​ដ៏​ល្អ​ក្នុង​ការធ្វើ​ម្ហូប និង​ក្នុង​បន្ទប់​គេង​។ វា​ជួយ​មនុស្ស​ប្រុស​ក្នុង​ការបង្កើន​មេជី​វិត​ឈ្មោ​កាន់តែច្រើន និង​គុណ​ភាពល្អ​។ ទាំងពីរ​នេះ​នឹង​បង្កើន​អ័រម៉ូន​ភេទ​ប្រុស​តេ​ស្តូ​ស្តេ​រ៉ូ​ន​បាន​។ អាហារ​ទាំងពីរ​ប្រភេទ​នេះ​មាន​សារធាតុ​គីមី​បែប​ធម្មជាតិ​ខ្ពស់​មួយ​ឈ្មោះថា Flavonoids ដែលជា​អ្នក​ជួយ​ការពារ​មេជី​វិត​ឈ្មោល​កុំ​ឲ្យ​ខូចខាត​បាន​។

​ញ៉ាំ​ប្រូតេអ៊ីន​
​សាច់គោ​គ្មាន​ខ្លាញ់ សាច់មាន់ ត្រី និង​ស៊ុត​គឺជា​ជម្រើស​ដែល​អ្នក​អាច​រកបាន​។ តៅហ៊ូ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ក៏មាន​ប្រូតេអ៊ីន​ច្រើន​ដែរ​។ ចូរ​ព្យាយាម​ញ៉ាំ​ប្រូតេអ៊ីន ១៤១ ទៅ ១៧០​ក្រាម​ក្នុង​មួយថ្ងៃ ថ្វីបើ​ចំនួន​ដ៏​ត្រឹមត្រូវ​សម្រាប់​មនុស្ស​ម្នាក់ៗ​អាស្រ័យ​ទៅតាម​អាយុ ភេទ និង​របៀប​ដែល​អ្នកមាន​ភាព​សកម្ម​រាងកាយ​ប៉ុណ្ណា​ដែរ​។ នៅពេល​អ្នក​មិនបាន​ញ៉ាំ​អាហារ​នេះ​គ្រប់គ្រាន់​ទេ រាងកាយ​នឹង​បង្កើត​សារធាតុ​មួយ​ច្រើន​ដែល​ទៅ​តោង​ជាមួយ​អ័រម៉ូន​ភេទ រហូតដល់​កាត់បន្ថយ​ចំនួន​របស់​វា​ធ្វើការ​សម្រាប់​រាងកាយ​តែម្តង​។

​ត្រី​
​ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុ​ន និង​ធូ​ណា គឺ​សម្បូរ​ទៅដោយ​វីតាមីន D​។ វា​គឺជា​សារធាតុ​បង្កើន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ុ​ន​បែប​ធម្មជាតិ​មួយ ព្រោះតែ​វា​ធ្វើការ​ដ៏​សំខាន់​ក្នុង​ការផលិត​អ័រម៉ូន​។

​ម៉ាញ៉េ​ស្យូ​ម​
​ជាតិ​រ៉ែ​មួយ​នេះ​នឹង​ទៅ​ទប់ស្កាត់​ប្រូតេអ៊ីន​មួយ​ប្រភេទ​កុំ​ឲ្យ​ទៅ​តោង​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​បាន​។ ដូច្នេះ​វា​នឹង​កើន​ចំនួន​អ័រម៉ូន​ភេទ​ចរាចរណ៍​ក្នុង​ឈាម​អ្នក​បាន​។ ស្ពៃ​ស្ពី​ណា​ច​ផ្ទុក​ទៅដោយ​សារធាតុ​មួយ​នេះ​ច្រើនណាស់​។ ផ្លែ​អាល​ម៉ុ​ន គ្រាប់​ផ្លែស្វាយ​ចន្ទី និង​សណ្តែកដី​ក៏​ជា​ប្រភព​ដ៏​ល្អ​ដែរ​។

​អយ​ស្ទើរ​
​មាន​ហេតុផល​មួយ​ដែលថា អាហារ​ប្រភេទ​សម្បក​ក្រាសៗ​បែបនេះ​ត្រូវបាន​គេ​ដឹងថា ជា​អាហារ​ដ៏​អស្ចារ្យ​សម្រាប់​សមត្ថភាព​ជួយ​ឲ្យ​ឆាប់​មានកូន​។ អយ​ស្ទើរ​ផ្ទុក​ទៅដោយ​ជាតិ​ស័​ង្គ​សីច្រើន​រហូតដល់​ច្រើនជាង​តម្រូវការ​ប្រចាំថ្ងៃ​របស់​មនុស្ស​យើង ៥​ដង​ឯណោះ​។ ជាតិ​រ៉ែ​មួយ​នេះ​នឹង​ជួយ​រាងកាយ​ក្នុង​ការផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​។ អ្នក​ក៏​អាច​ទទួលបាន​សារធាតុ​នេះ​ពី​ក្នុង​សណ្តែក និង​សាច់គោ​ដែរ​។

​ផ្លែ​ទទឹម​
​ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ទឹក​ផ្លែ​ទទឹម​មួយ​កែវ​ទៅ ព្រោះ​វា​អាចជួយ​បន្ថយ​ស្ត្រេ​ស​អ័រម៉ូន ហើយក៏​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​បានដែរ​។ វា​ក៏​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​ថែមទៀត​។

​កាត់បន្ថយ​ស្រា​បៀរ​
​ការដែល​ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ទៀងទាត់ ៥​ថ្ងៃ​ជាប់​គ្នា​គឺ​គ្រប់គ្រាន់​ក្នុងការ​បន្ថយ​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ុ​ន​ហើយ​។ គ្រឿង​ស្រវឹង​ប្រហែលជា​ប៉ះពាល់​ច្រើន​ដល់​រាងកាយ​ជាង​អ័រម៉ូន​ភេទ​នេះ​តែមួយ​ទៅទៀត​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​អាចធ្វើ​ឲ្យ​ពងស្វាស​ទៅជា​ស្វិត ពុកមាត់​ដុះ​តិច ហើយ​អាចធ្វើ​ឲ្យ​អ័រម៉ូន​ភេទ​ស្រី​កើន​ច្រើន​ទៀតផង​។

​ប្រើប្រាស់​កែវ​ជាង​ប្រើ​ផ្លា​ស្ទិ​ច​

​ចូរ​ប្រុងប្រយ័ត្ន​អំពី​អ្វីដែល​អ្នក​ទុកដាក់​សម្រាប់​ញ៉ាំ​ថ្ងៃក្រោយ​។ សារធាតុ Bisphenol-A (BPA) គឺជា​សារធាតុ​គីមី​មួយ​ប្រភេទ​ដែលមាន​ក្នុង​ផលិតផល​ផ្លា​ស្ទិ​ច កំប៉ុង និង​របស់​វិច​ខ្ចប់​អាហារ​មួយចំនួន​។ វា​អាច​រំខាន​ជាមួយនឹង​ដំណើរ​ការណ៍​ផលិត​អ័រម៉ូន​ក្នុង​ខ្លួន​បាន​។ រយៈពេល ៦​ខែក្រោយ បុរស​ដែល​ធ្វើការ​នៅ​ជុំវិញ BPA រាល់ថ្ងៃ គឺមាន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​តិចជាង​បុរស​ដែល​មិនបាន​ធ្វើការ​ជាមួយ​។

​បង្កើត​ភាពរឹងមាំ​
​ចូរ​ផ្តោត​សំខាន់​ទៅលើ​ការហ្វឹកហាត់​សាច់ដុំ​។ ចូរ​ប្រើ​វិធី​លើក​ទម្ងន់​ជាការ​ហាត់ប្រាណ ព្រោះ​វា​អាចជួយ​អ្នក​ក្នុងការ​បង្កើត​សាច់ដុំ​កាន់តែ​រឹងមាំ​ផង ផ្តល់​សុខភាព​ផង​។ ការហាត់​ប្រាណ​ប្រភេទ Cardio មាន​ប្រយោជន៍​របស់​វា​មែន តែ​វា​មិនអាច​បង្កើន​ចំនួន​អ័រម៉ូន​ភេទ​ដូច​ការហាត់​ប្រាណ​បង្កើន​សាច់ដុំ​ឡើយ​។

​គេង​គ្រប់គ្រាន់​

​រាងកាយ​អ្នក​អាច​បង្កើន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​បាន​នៅពេល​គេង​លក់​។ ចំនួន​របស់​អ័រម៉ូន​នេះ​នឹង​ឡើងដល់​កំពូល​នៅពេល​អ្នក​ចាប់ផ្តើម​សុ​បិ​ន្ត និង​នៅ​ដដែល​រហូតដល់​ភ្ញាក់ឡើង​។ នៅពេល​ថ្ងៃ អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​អាច​ធ្លាក់ចុះ ១៥​ភាគរយ នៅពេល​អ្នក​គ្រាន់តែ​គេង​បាន ៥​ម៉ោង​។ ដូច្នេះ​យក​ល្អ​គួរតែ​គេង​ពី ៧ ទៅ​៨​ម៉ោង​ជា​រៀងរាល់​យប់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com