ពីនេះ ពីនោះ
សម្តេចព្រះសង្ឃរាជ ជួន ណាត ប្រើពាក្យ «ញ៉ាំ និងគេង» សម្រាប់ហៅបានតែក្មេងៗ
× ឪពុកម្តាយច្រើននិយាយពាក្យថា «ញ៉ាំ និងគេង» សម្រាប់ហៅឲ្យកូនតូចៗរបស់ពួកគាត់តែប៉ុណ្ណោះ ដោយឡែកកូននោះធំឡើងគេលែងហៅកូនថា ញ៉ាំ និងគេងទៀតហើយ។ នេះជាការបញ្ជាក់របស់សម្តេចព្រះសង្ឃរាជ ជួន ណាត។
ដើម្បីទទួលជ្រាបឲ្យកាន់តែច្បាស់ សូមតាមដានស្តាប់ការបកស្រាយពីសម្តេចព្រះសង្ឃរាជ ជួន ណាតដូចតទៅ៖
បើតាមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ញ៉ាំ ឬគេង» ជាពាក្យទំយើ ចង់បញ្ជាក់ថា ជាពាក្យថ្នមដើម្បីហៅបានតែក្មេងៗ តែដល់ពេលធំពេញកម្លោះក្រមុំ គេលែងប្រើទៀតហើយ។ ប៉ុន្តែពលរដ្ឋខ្មែរនៅតែប្រើពាក្យទាំងនេះសម្រាប់ហៅមនុស្សទូទៅទាំងប្រុសទាំងស្រី។ សម្តេចព្រះសង្ឃរាជ ជួន ណាត បានអះអាងថា៖«មូលហេតុដែលនាំឲ្យមនុស្សគ្រប់វ័យនៅតែនិយាយបែបនេះ ដោយសារតែពួកគេ ចង់ស្ថិតនៅវ័យក្មេង។ វាមិនខុសអីទេ គ្រាន់តែប្រើថ្នមហូសតែប៉ុណ្ណោះ»។
សម្រាប់ឪពុកម្តាយគ្រប់រូបដែលមានកូនតូចៗដែលចេះអង្គុយ និងចេះដើរដួលបានបន្តិច ដើម្បីហៅកូនមកហូបបាយ និងឲ្យកូនដេក អ្នកម្តាយច្រើនតែប្រើពាក្យពិរោះទៅកាន់កូន ដោយនិយាយថា ញ៉ាំ និងគេង។ ញ៉ាំ និងគេង សម្រាប់បញ្ជាក់ថា៖«កូនត្រូវតែញ៉ាំបាយ ហើយឆាប់ចូលគេងដើម្បីឲ្យរាងកាយលូតលាស់កាន់តែធំឡើងណាកូន»។ ពាក្យទាំងនេះ សង្កេតឃើញឪពុកម្តាយទាំងឡាយបានប្រាប់ទៅកាន់កូនជាទីស្រឡាញ់របស់ពួកគាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com