ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សាម អ៊ី​ន ៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជា​ជម្រើស​ថ្មី ដើម្បី​កាត់បន្ថយ​សំឡេង​CPP
14, May 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដាក់​ឈរឈ្មោះ​បោះឆ្នោត​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គជប​) ហើយ ដើម្បី​ប្រកួតប្រជែង​ការបោះឆ្នោត នាពេលខាងមុខ​។ ការសម្រេច​ចូលរួម​ប្រកួត​នយោបាយ អាណត្តិ​ទី​៦ នេះ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​វិភាគ​៣​ចំណុច លើ​ស្ថានភាព​នយោបាយ​ជាតិ និង​ស្ថានភាព​នយោបាយ​អន្តរជាតិ​។​



សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក សាម អ៊ី​ន អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដូចតទៅ​៖




​ស្ថានភាព​នយោបាយ​ជាតិ​នោះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មើលឃើញថា ទោះ​គណបក្ស​មិន​ចូលរួម ឬ​ចូលរួម​ក៏ដោយ ក៏​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ជាធម្មតា​។ ប៉ុន្តែ​បើ​គណបក្ស​ចូលរួម​នោះ វា​ក៏​អាច​កាត់បន្ថយ សំឡេង​របស់​គណបក្ស​កាន់អំណាច មិន​ឲ្យ​ទទួលបាន​ច្រើន​លើសលប់​ដែរ​។ ហើយ​បើ​និយាយ​ពី​ស្ថានភាព​អន្តរជាតិ​វិញ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ថា អន្តរជាតិ​គ្មាន​ការដាក់​សម្ពាធមក​លើក​ម្ពុ​ជា​ទេ ពោលគឺ​អន្តរជាតិ នឹងធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដដែល បើទោះជា​លទ្ធផល​នៃ​ការបោះឆ្នោត​បែបណា​ក្តី​។ ដោយសារតែ​យល់ឃើញ​បែបនេះហើយ ទើប​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រេច​ចូលរួម​បោះឆ្នោត​។ នេះ​បើតាម​លោក សាម អ៊ី​ន អគ្គលេខា និង​ជា​អ្នកនាំពាក្យ​គណបក្ស​។

​ត្រង់ចំណុច​នេះ​លោក សាម អ៊ី​ន បាន​និយាយថា គណបក្ស​លោក មិនមែន​ឈរឈ្មោះ​បោះឆ្នោត​នេះ ដើម្បី​បង្គ្រប់កិច្ច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​សំឡេងឆ្នោត​របស់​គណបក្ស​ប្រជាជន​។ ក្នុងន័យនេះ​លោក សាម អ៊ី​ន បាន​បន្ថែមថា គណបក្ស​លោក អាចជា​ជម្រើស​ថ្មី​មួយ សម្រាប់​ពលរដ្ឋ​យកទៅ​ពិចារណា ដើម្បី​កាត់បន្ថយ​អំណាច​បក្ស​កាន់អំណាច​។​

​គោលនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មាន​ចំនួន​៤​ជំពូក​រួមមាន​៖ នយោបាយ​បង្រួបបង្រួម​ជាតិ ,​កសាង​ជាតិ ,​ការពារជាតិ និង​សហ​ប្រតិ​ប្រតិបត្តិការ​អន្តរជាតិ​។​


Tag:
 សាម អ៊ី​ន​
  GDP
  បោះឆ្នោត
 បក្សនយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com