ជាតិ
បទសម្ភាសន៍
រថយន្ត
វីដេអូ
ហេតុអ្វី​ក្រុមហ៊ុន Mercedes ចូលរួម​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម​?
14, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពោធិ៍សាត់​៖ ក្រុមហ៊ុន Star Auto Cambodia  ដែល​ទទួល​សិទ្ធិ​នាំចូល ចែកចាយ និង​ដាក់លក់​ផ្តាច់មុខ​នូវ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា នៅតែ​បន្ត​ចូលរួម​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​។ លោក ឡេង វ​ន្ថា ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Star Auto Cambodia  បានបញ្ជាក់​ដូច្នេះ​៖ «​ក្រុមហ៊ុន Mercedes-Benz នៅតែ​បន្ត​ចូលរួម​វិភាគទាន គោលបំណង​គឺ​យើង​ចង់​ផ្សាយ ក៏ដូចជា​ពង្រីក​សក្តានុពល​ទេសចរណ៍ នៅ​ខេត្តពោធិ៍សាត់ ជាពិសេស​តំបន់​អូរ​សោម ឲ្យ​កាន់តែ​រីកចម្រើន​»​។



​សូម​ទស្សនាការ​បញ្ជាក់បន្ថែម​របស់ លោក ឡេង វ​ន្ថា ដូចតទៅ​៖



«​អូរ​សោម​» បាន​ក្លាយជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​មួយ នៅក្នុង​ខេត្តពោធិ៍សាត់ បន្ទាប់ពី​កម្មវិធី​ទេសចរណ៍​«​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» ដែល​បង្កើតឡើង ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង Fresh news បាន​ទៅដល់ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​នេះ កាលពី​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​៕

អត្ថបទទាក់ទង



Tag:
 រថយន្ត​
  MercedesBenz
  StarAuto
 ​ឡេង វ​ន្ថា​
 ​អូរ​សោម​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com