អត្ថបទពាណិជ្ជកម្ម
កំពូលតារាចម្រៀងល្បីៗជាច្រើនរូប នឹងចូលរួមការប្រគំតន្ត្រីដ៏ធំអស្ចារ្យ Sususi Celebration Concert
× ភ្នំពេញ៖នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ Sususi Aloe Vera ដែលជាទឹកប្រទាលធម្មជាតិ ពីប្រទេសថៃ១០០ភាគរយ នឹងរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យជាងគេ គឺ Sususi Celebration Concert នៅទីក្រុងកោះពេជ្រ។
កំពូលតារាចម្រៀងល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចជា លោក ព្រាប សុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត ជាមួយកំពូលតារាល្បីៗមកពីប្រទេសថៃ គឺកញ្ញា Yinglee Srijumphon និងក្រុមតារាចម្រៀងOriginal Song 7 Days Crazy នឹងមកអង្រួនឆាក នៃការប្រគំតន្ត្រីដ៏អស្ចារ្យនេះ ជាមួយនឹងភាពសប្បាយរីករាយជាច្រើនទៀត។
សូមទស្សនាដូចតទៅ៖
ក្នុងនោះក៏មានការចូលរួមសហការ ពីស្រាបៀរ hite ដែលជាស្រាបៀរពេញនិយមបំផុត ពីប្រទេសកូរ៉េ មានរសជាតិស្រាលស្រទន់ ជាមួយនឹងភាពទាន់សម័យ និងភេសជ្ជៈប៉ូវកំលាំង G Park ពីប្រទេសកូរ៉េ ផងដែរ។
ចូលរួមដោយសេរីក្នុងព្រឹត្តិការដ៏អស្ចារ្យនេះ ជាមួយពួកយើងទាំងអស់គ្នា ដើម្បីអបអរ និងស្វាគមន៍យ៉ាងពិសេស ចំពោះវត្តមាននៅក្នុងប្រទេសកម្ពុជា របស់ Sususi Aloe Vera ដែលជាទឹកប្រទាលដ៏មានរសជាតិឈ្ងុយឆ្ងាញ់គ្មានពីរ ជាភេសជ្ជៈដ៏កំពូលល្អសម្រាប់សុខភាព ហើយក៏ជាប្រភេទទឹកប្រទាល ដែលមានការផ្សព្វផ្សាយ និងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា។
កាន់តែពិសេស ជាមួយមហារង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ក្នុងគម្របដប មានដូចជា ម៉ូតូ GPX ចំនួន100 រង្វាន់ ទូរសព្ទ iPhone X ចំនួន1000 រង្វាន់ រង្វាន់ប្រាក់សុទ្ធសរុបចំនួន300លានរៀល និង SUSUSI Aloe Vera រាប់លានរង្វាន់ រួមជាមួយនឹងរង្វាន់ជាច្រើនទៀតពី Sususi Aloe Vera។ ប្រញាប់ឡើង រង្វាន់ជាច្រើនកំពុងរង់ចាំអ្នក។ សូមផ្សងសំណាងជាមួយ Sususi ដើម្បីក្លាយជាម្ចាស់រង្វាន់ដ៏អស្ចារ្យនេះ។
SUSUSI Aloe Vera មានសាច់ប្រទាលពិតៗ មានបួនរសជាតិ សម្រាប់ជ្រើសរើសគឺ៖
- SUSUSI Aloe Vera រសជាតិដើម
- SUSUSI Aloe Vera រសជាតិក្រូចឆ្មារ
- SUSUSI Aloe Vera រសជាតិឌាឌិម(ទទឹម)
- SUSUSI Aloe Vera រសជាតិទំពាំងបាយជូរ
ពិសា SUSUSI Aloe Vera រាល់ថ្ងៃ មានអត្ថប្រយោជន៍ដល់សុខភាពដូចជា៖ ធ្វើឲ្យស្រឡះបំពង់ក, ជួយសម្រួលប្រព័ន្ធរំលាយអាហារ, ការបន្ទោរបង់, ជំនួយខួរក្បាល និងបង្កើនការចង់ចាំ ជាមួយនឹងភាពស្រស់ស្រាយ។
SUSUSI Aloe Vera ទឹកប្រទាលធម្មជាតិ សុខភាពពីប្រទេសថៃ100%។ យើងខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា បងប្អូនទាំងអស់គ្នា នឹងពេញចិត្ត ក៏ដូចជាគាំទ្រ Sususi Aloe Vera របស់យើងដោយផ្អែកលើរសជាតិ គុណភាព ពិសេសល្អ សម្រាប់សុខភាពរាងកាយ និងជំនួយដល់សម្រស់។ គិតគូរពីសុខភាពជាចម្បង នឹកឃើញដល់Sususi Aloe Vear មុនគេ។ Sususi Aloe Vera នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន JCRI ដែលជាទឹកប្រទាលឈានមុខគេ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com