ចេះតែមាន​កំហុស​ទាំងនេះ​ហើយ ទើប​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ខុស​ប្រក្រតី​

ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចេះតែមាន​កំហុស​ទាំងនេះ​ហើយ ទើប​ធ្វើ​ឲ្យ​លទ្ធផល​នៃ​ការ​វាស់​សម្ពាធ​ឈាម​ខុស​ប្រក្រតី​
17, May 2018 , 6:59 am         1271
រូបភាព
ដោយ: ថ្មីៗ
​ការយល់ដឹង​អំពី​របៀប​នៃ​ការ​វាស់​សម្ពាធ​ឈាម​ឲ្យ​សុ​ក្រិត​នៅផ្ទះ និង​ការ​សម្គាល់​ដឹង​អំពី​កំហុស​ដែល​អ្នកធ្វើ​នៅពេល​ជួប​គ្រូពេទ្យ អាចជួយ​អ្នកគ្រប់គ្រង​សម្ពាធ​ឈាម​ដែល​ត្រឹមត្រូវ និង​ចៀសវាង​ការប្រើប្រាស់​ថ្នាំ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ដែល​មិនចាំបាច់​បាន​។ យ៉ាងណាមិញ ខាងក្រោម​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ កំហុស ៧​យ៉ាង​ដែល​អ្នក​អាចធ្វើ​ក្នុងពេល​វាស់​សម្ពាធ​ឈាម ដែល​វា​អាច​នាំ​ឲ្យ​លទ្ធផល​ចេញមក​មិន​សុ​ក្រិត ឬ​មិន​ត្រឹម​ត្រូវបាន​៖


1.    ការ​ដែលមាន​ទឹកនោម​ពេញ​ប្លោកនោម​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធម្មតា​ពី ១០ ទៅ ១៥​លេខ​ដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​ទៅ​បន្ទប់​ទឹកនោម​ឲ្យ​អស់​ជានិច្ច​មុនពេល​វាស់​សម្ពាធ​ឈាម​។​
2.    ការ​ទ្រទ្រង់​ជើង ឬ​ខ្នង​ខណៈពេល​កំពុង​អង្គុយ​ដែល​មិន​បានល្អ​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ៦ ទៅ​១០​លេខ​ដែរ​។ អ្នក​គួរតែ​អង្គុយ​លើ​កៅអី​ដែលមាន​បង្អែក​ស្រួល និង​ជើង​ដាក់​ឲ្យ​ស្មើនឹង​ដី​ធម្មតា​។
3.    ការ​អង្គុយ​គងជើង ឬ​គង​ទាក់​ខ្លា អាចធ្វើ​ឲ្យ​លទ្ធផល​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ២ ទៅ ៨​លេខ​ដែរ​។
4.    បើសិនជា​ដៃ​អ្នក​ប្រឹង ឬ​អោបដៃ​ម្ខាង​ទៀត​ខណៈពេល​កំពុងតែ​វាស់​សម្ពាធ​ឈាម នោះ​លទ្ធផល​អាច​នឹង​ខ្ពស់ជាង​ធម្មតា ១០​លេខ​ឡើង​ទៅហើយ​។ យក​ល្អ​ដៃ​គួរតែ​ដាក់​នៅលើ​គែម​កៅអី ឬ​លើ​តុ ដែល​ស្មើនឹង​កម្ពស់​របស់​បេះដូង​។
5.    ការដែល​វាស់​សម្ពាធ​ឈាម​លើ​អាវ​អាចធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ពី ៥ ទៅ ៥០​លេខ​បាន​។
6.    ការដែល​ប្រើ​ឧបករណ៍​វាស់​សម្ពាធ​ឈាម​តូច​ពេក​អាចធ្វើ​ឲ្យ​លទ្ធផល​ឡើង​ខ្ពស់​ពី ២ ទៅ ១០​លេខ​។
7.    ការនិយាយ​បណ្តើរ​វាស់​សម្ពាធ​ឈាម​បណ្តើរ អាចធ្វើ​ឲ្យ​លទ្ធផល​ឡើងដល់ ១០​លេខ​ផង​។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​កុំ​និយាយ​អ្វី​ទាំ​អ​អស់​ខណៈពេល​កំពុងតែ​វាស់​សម្ពាធ​ឈាម​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
'
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង