ពីនេះ ពីនោះ
ទទឹម ជាឈ្មោះផ្លែឈើផង និងជាឈ្មោះត្បូងដ៏មានតម្លៃផង
× ទទឹម ជាឈ្មោះផ្លែឈើផង និងជាឈ្មោះត្បូង ដ៏មានតម្លៃផង។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ផ្លែទទឹម ជាឈ្មោះឈើតូចមួយប្រភេទ ដែលផ្លែរបស់វា មានគ្រាប់ក្រហមព្រឿង ប្រើជាចំណីស្រស់។ ទទឹម ក៏អាចសរសេរថា ទាឌិម, ឌាឌិម ឬឌាលិម បានដែរ។ ពាក្យ«ទទឹម» ដដែលនេះ ក៏សំដៅទៅលើត្បូងពណ៌ក្រហម ប្រហែលនឹងគ្រាប់ទទឺម ដែលគេ ស្គាល់ថា «ត្បូងទទឹម»។ ពាក្យ«បទុមរាគ» និង «កែវមណី» ក៏មានន័យដូចនឹងពាក្យ «ត្បូងទទឹម»ដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com