ពីនេះ ពីនោះ
«​ទ​ទ្ប្ហ​មិត្ត​» គឺ​មិត្ត​ស្និទ្ធ​សា្ន​ល ឯ​«​ទ្រុស្តមិត្ត​» គឺ​មិត្ត​ដែល​ក្បត់​មិត្ត​
18, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​គេ​មាន​មិត្តភក្តិ​ជិតស្និទ្ធ គេ​ហៅ​មិត្តភក្តិ​របស់​ពួកគេ​ថា មិត្តសម្លាញ់ ឬ​មិត្ត​ជិតដិត ប៉ុន្តែ​បើ​ឲ្យ​គេ​ហៅ ទ​ទ្ប្ត​មិត្ត វិញ​កម្រ​មាន​អ្នក​ហៅ​ពាក្យ​នេះ​ណាស់​។ ប្រសិនបើ​មិត្តភក្តិ​នោះ​មាន​អាកប្បកិរិយា​ល្អ និង​ចេះ​ផ្តល់​សេចក្តីស្រឡាញ់​ដល់​មិត្ត នោះគេ​ហៅថា «​ទ​ទ្ប្ហ​មិត្ត​» ចំពោះ​មិត្ត​ដែលមាន​ចិត្ត​ក្បត់​មិត្ត នោះគេ​នឹង​ហៅថា មិត្តទ្រុស្តមិត្ត​។​



«​ទ​ទ្ប្ហ​មិត្ត​» នៅក្នុង​សេចក្តី​រាប់អាន​មិត្ត មានន័យថា មិត្ត​ដែល​រាប់អាន​គ្នា​ដោយ​ទុកចិត្ត ដិត​ជិត​ស្និទ្ធស្នាល​គ្នា​យ៉ាងរឹងមាំ​។ តែបើ​មិត្ត​ដែល​រាប់អាន​គ្នា​ដើម្បី ទទួលផល​ប្រយោជន៍​ពី​មិត្ត​ណា​ម្នាក់ និង​មានចិត្ត​ក្បត់គ្នា នោះគេ​នឹងមាន​ឈ្មោះថា​មិត្តទ្រុស្តមិត្ត​។​

​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់ថា​«​ទ​ទ្ប្ហ​មិត្ត​» សម្រាប់​ប្រើ​បានតែ​មិត្ត​ណា​ល្អ​តែប៉ុណ្ណោះ ចំណែក «​ទ្រុស្តមិត្ត​» មានន័យថា មិត្ត​ដែល​អាក្រក់​៕

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com