កីឡាអន្តរជាតិ
អន្តរជាតិ
Europa League ផ្តាច់ព្រ័ត្រ​៖ Payet ចង់​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ឲ្យ Marseille ដោយ ផ្តួល AT-Madrid
16, May 2018 , 9:19 pm        
រូបភាព
​ប្រធាន​ក្រុម ‎Olympique de Marseille កីឡាករ Dimitri Payet ចង់​ឲ្យ​ក្រុម​របស់ខ្លួន​ចារ​ប្រវត្តិសាស្ត្រ​ថ្មី​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដោយ​ការ​ផ្តួល​ក្រុម Atletico Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Europa League ដែល​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៦ ខែឧសភា វេលា​ម៉ោង ១:៤៥​នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



​ក្រុម​មកពី​អេ​ស្ប៉ា Atletico Madrid នឹងត្រូវ​ប្រកួត​គ្នា​ជាមួយ​ក្រុម​មកពី​បារាំង Marseille ដើម្បី​ដណ្តើមពាន​លំដាប់​ទី​២​អឺរ៉ុប នៅឯ​កីឡដ្ឋាន Parc Olympique Lyonnais ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង Lyon ប្រទេស​បារាំង​។​



​មុន​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ក្រុម​ទាំង​ពីរបាន​យកឈ្នះ​គូប្រជែង​រៀងៗ​ខ្លួន​ក្នុងនោះ ក្រុម​លោក Simeone បាន​ទម្លាក់ Arsenal ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​ទាំងពីរ​ជើង ២-១ ខណៈ​កូនក្រុម​របស់លោក Rudi García បាន​យកឈ្នះ Salzburg ៣-២​។​

«​យើង​ជឿជាក់​ក្នុងជំនួប​ជាមួយ Atletico ព្រោះ​រដូវ​កាល​នេះ​យើង​បានបង្ហាញ​រួចហើយ​ថា យើង​គឺជា​ក្រុម​ដ៏​ល្អ​ពិតប្រាកដ​»​។ នេះ​ជាការ​លើកឡើង​របស់ Payet​។

​អតីត​សមាជិក​ក្រុម West Ham បន្ថែមថា​៖«​អ្នក​ដែល​បានឈ្នះ​ពាន Champions League ឆ្នាំ​១៩៩៣ នៅតែ​ជា​វីរបុរស​ព្រោះ​គ្មាន​នរណាម្នាក់​អាចធ្វើ​វា​បាន​តាំងពី​ពេលនោះ​។ យើង​ដឹងថា​វា​លំបាក​ណាស់ ហើយ​ពិតណាស់​យើង​មាន​ប្រវត្តិ​ដ៏​ល្អ​រួចមកហើយ​ដើម្បី​ជាការ​លើកទឹកចិត្ត​ក្រុម​។ ប្រសិនបើ​យើង​ឈ្នះ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​នេះ​ទៀត នោះ​ឈ្មោះ​របស់​យើង​នឹង​ត្រូវបាន​ចារ​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ក្លិប​សារជាថ្មី និង​ជា​រៀងរហូត​»​។​

Marseille ធ្លាប់​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​ទី​២​អឺរ៉ុប (​ដែល​កាល​នោះគេ​ហៅ​ពាន UEFA Cup) ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៥ ដែល​ពួកគេ​បាន​ចាញ់ Valencia របស់​អេ​ស្ប៉ា​ញ ។​
​ដោយឡែក AT-Madrid វិញ​ធ្លាប់​លើក​ពាន Europa League ពីរលើក​រួចមកហើយ​ក្នុង​ឆ្នាំ ២០១០ និង ២០១២ ហើយនឹង​បាន​ចាញ់​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Champions League ពីរលើក​ចាប់​ថែមទៀត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​។​



​សមាសភាព​១១​នាក់​ដំបូង​របស់​ក្រុម​ទាំងពីរ​៖
Marseille៖ Mandanda, Sakai, Rami, Luiz Gustavo, Amavi, Anguissa, Sanson, Thauvin, Payet, Ocampos និង Germain
Atlético៖ Oblak, Vrsaljko, Giménez, Godín, Lucas, Koke, Saúl Ñíguez, Gabi, Correa, Griezmann និង Costa


Tag:
 ​បាល់ទាត់​
  UEFA Europa League
  Marseille
  Atletico Madrid
  Dimitri Payet
© រក្សាសិទ្ធិដោយ thmeythmey.com