កីឡាអន្តរជាតិ
អន្តរជាតិ
Big Sam ដើរ​ចេញពី​តំណែង​អ្នកចាត់ការ Everton ក្រោយ​ជួប​ប្រធាន​ក្លិប Farhad Moshiri
16, May 2018 , 5:22 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
​លោក Sam Allardyce ឬ Big Sam បានសម្រេច​ដើរចេញ​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ Everton បន្ទាប់ពី​ដឹកនាំ​បាន​រយៈពេល ៦ ខែ ក្រោយពេល​ជួប​ជាមួយ​ម្ចាស់​ភាគហ៊ុន​ធំ​របស់​ក្លិប​លោក Farhad Moshiri​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC​។



​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​វ័យ ៦៣​ឆ្នាំ​រូបនេះ បាន​ចុះកិច្ចសន្យា​ស្នាក់នៅ​ទឹកដី Goodison Park រហូតដល់​ខែមិថុនា​ឆ្នាំ​២០១៩ នៅពេល​លោក​បាន​ចូលកាន់​តំណែង​កាលពី​ខែវិច្ឆិកា​បន្ទាប់ពី​ការបញ្ចប់​តំណែង​លោក Ronald Koeman​។​

​ក្រោម​ការដឹកនាំ​របស់ Big Sam រយៈពេល​ចុងក្រោយ ក្រុម​រហស្សនាម​ស្ក​គ្រាប់​បាន​ឡើងទៅ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៣ វិញ​ក្នុង​តារាង​ក្របខណ្ឌ Premier League ខណៈ​មុន​ក្លាយជា​អ្នកចាត់ការ​ក្រុម​នេះ​ស្ថិតនៅ​ចំណាត់​ទី​១៧ ក្បែរ​តំបន់​ត្រូវ​កាត់ចេញ​។​

​ប៉ុន្តែ​បើ​ទោះ​នាំ​ក្រុម​ទទួលបាន​លទ្ធផល​យ៉ាងនេះ​ក្តី Allardyce នៅតែ​ត្រូវបាន​អ្នកគាំទ្រ​រិះគន់​យ៉ាងខ្លាំង​អំពី​ទម្រង់ការ​ដឹកនាំ​របស់​លោក​។

​សម្រាប់​អ្នក​ជំនួស​តំណែង​នេះ ត្រូវបាន​គេ​ឃើញថា​អតីត​អ្នកចាត់ការ​ទូទៅ Hull City គឺ​លោក Marco Silva ដែល​បច្ចុប្បន្នកំពុង​ដឹកនាំ​ក្រុម Watford​។ ហើយ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់វ័យ ៤០ ឆ្នាំ​រូបនេះ​ក៏​ជា​ជម្រើស​ដំបូង និង​ពេញចិត្ត​ពេញ​ថ្លើម​ពី​សំណាក់​លោក Farhad Moshiri ផងដែរ​តាំងពី​បញ្ចប់​តំណែង​លោក Koeman មក​ម្លេះ​៕

អត្ថបទទាក់ទង




Tag:
 បាល់ទាត់​
  Sam Allardyce
  Everton
© រក្សាសិទ្ធិដោយ thmeythmey.com