កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann កីឡាករ​ឆ្នើម​នាំ​ឲ្យ Atletico ឈ្នះ Europa League លើក​ទី​៣​ក្នុង​រយៈពេល​៩​ឆ្នាំ​
17, May 2018 , 9:36 am        
រូបភាព
Atletico Madrid ឈ្នះពាន Europa League លើកទីបី​ក្នុងរយៈពេល​៩​ឆ្នាំ។ រូបថត AFP
Atletico Madrid ឈ្នះពាន Europa League លើកទីបី​ក្នុងរយៈពេល​៩​ឆ្នាំ។ រូបថត AFP
ដោយ: រួបរួម
Antoine Griezmann បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ ហើយ​ប្រធាន​ក្រុម Gabi បន្ថែម​១​គ្រាប់​នៅ​ចុង​ម៉ោង​ក្នុងជំនួប​ជាមួយ Marseille ក្នុង​ក្រុង​លី​យ៉ុង ដើម្បី​នាំ​ឲ្យ Atletico Madrid ឈ្នះ​ពាន Europa League ជា​លើក​ទី​៣​ក្នុង​រយៈពេល​៩​ឆ្នាំ​។


 



Atletico Madrid បានឈ្នះ​ពាន Europa League កាលពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១២ ។ ការ​ឈ្នះ​បន្ថែមទៀត​នេះ នាំ​ឲ្យ Atletico ក្លាយជា​ជើងឯក​ពាន​លំដាប់​ទី​ពីរ​នៅ​អឺរ៉ុប​ស្មើ Sevilla បើ​គិត​ចាប់តាំងពី​ការបង្កើតពាន​ផ្លូវការ​នៅ​រដូវ​កាល​ឆ្នាំ​២០០៩-១០ ។​
 
Marseille ដែល​ប្រធាន​ក្រុម Dimitri Payet មាន​បញ្ហា​របួស​នោះ បាន​បន្ត​បរាជ័យ​ទាំងបី​លើក​ក្នុងជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប ដោយមាន​មានការ​ស៊ុត​បាល់​បញ្ចូល​ទី​លើ​គូប្រកួត​មួយ​គ្រាប់​ណា​ឡើយ​។ បើ​គិត​ទាំង​ព្រឹត្តិការណ៍ Uefa Cup ឬ Europa League ក្លិប Marseille ចាញ់​ទាំង​៥​លើក​ក្នុងជំនួប​តទល់​ជាមួយ​ក្លិប​របស់​អេ​ស្ប៉ា​ញ​។​


 
​ការនាំ​ឲ្យ Atletico Madrid ឈ្នះ​ពាន បានធ្វើ​ឲ្យ​លោក Diego Simeone ក្លាយជា​គ្រូបង្វឹក​ទី​ពីរ​ដែល​បាន​លើក​ពាន Europa League ជាង​មួយ​លើក បន្ទាប់ពី​លោក Unai Emery ដែល​បានឈ្នះ​៣​លើក​។​
 


Griezmann រួមចំណែក​លើ​គ្រាប់​បាល់​បញ្ចូល​ទី​ចំនួន​១២​គ្រាប់​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប​នា​រដូវ​កាល​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់ និង​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​៤​គ្រាប់​។​
 
Fernando Torres បាន​ចូល​ជំនួស Griezmann នៅ​នាទីចុងក្រោយ​។ សម្រាប់​លោក Simeone កីឡាករ Torres តំណាង​គ្រប់យ៉ាង​សម្រាប់ Atletico Madrid បើទោះបីជា​គេ​មិនសូវ​បានជា​ប់​ជម្រើស​ដំបូង​ក៏ដោយ​៕

រូបថតទាំងអស់៖ AFP





Tag:
 Europa League
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com