FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate ដូរសមាសភាពដល់ទៅ១៨នាក់ បើធៀបទៅនឹងឆ្នាំ២០១៤
× សមាសភាព២៣រូបរបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានប្រកាសហើយដើម្បីទៅប្រកួតប្រជែងពានរង្វាន់ FIFA World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី។ គ្រូបង្វឹកលោក Gareth Southgate បានសម្រេចយកសមាសភាពកីឡាកាលពីឆ្នាំ២០១៤ តែ៥រូបប៉ុណ្ណោះ ដែលមានន័យថាត្រូវផ្លាស់ប្តូររហូត១៨រូប។
ខ្សែការពារ Trent Alexander-Arnold របស់ Liverpool វ័យ១៩ឆ្នាំ ដែលមិនធ្លាប់ជាប់ក្នុងឈុតធំសោះ ត្រូវបានគ្រូបង្វឹកអង់គ្លេសលោក Gareth Southgate បញ្ចូលក្នុងសមាសភាពកីឡាករទាំង ២៣រូប សម្រាប់ការប្រកួតពានរង្វាន់ពិភពលោកលើកទី២២នៅខែក្រោយនេះដែរ។
Gary Cahill ខ្សែការពារ Chelsea ត្រូវបានកោះហៅមកជួយក្រុមវិញ ខណៈកីឡាករ៤រូបផ្សេងទៀតរួមមាន Jordan Henderson, Phil Jones, Raheem Sterling និង Danny Welbeck ដែលធ្លាប់ជាប់ឈ្មោះក្រោមការដឹកនាំរបស់លោក Roy Hodgson កាលពីឆ្នាំ២០១៤ នៅប្រេស៊ីល ក៏មានក្នុងបញ្ជីទៅរុស្ស៊ីដែរ។
អ្វីដែលគួរឲ្យគត់សម្គាល់របស់គ្រូបង្វឹកវ័យ៤៧ឆ្នាំ គឺលោកមិនបានបញ្ចូលឈ្មោះអ្នកចាំទី Joe Hart ខ្សែបម្រើ Jack Wilshere និងខ្សែការពារ Chris Smalling ក្នុងបញ្ជីឡើយ ដោយលោកសម្លឹងឃើញកីឡាករក្មេងៗដើម្បីមកជំនួសវិញ។
«ខ្ញុំជឿជាក់ថានេះគឺជាសមាសភាពក្រុមមួយដែលយើងអាចទទួលបានការរំភើប។ នេះជាក្រុមដែលសម្បូរដោយកីឡាករវ័យក្មេង ប៉ុន្តែពួកគេសុទ្ធតែជាកីឡាករសំខាន់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានតុល្យភាព ពីព្រោះពួកគេធ្វើបានល្អសម្រាប់តួនាទីក្នុងក្លិបរួចហើយ»។ នេះជាសម្តីរបស់លោក Southgate។
ចំណែកកីឡាករដែលស្ថិតក្នុងបញ្ជីបម្រុង មានដូចជា Adam Lallana ខ្សែបម្រើ Liverpool អ្នកចាំទី Tom Heaton និងខ្សែការពារ James Tarkowski របស់ក្រុម Burnley, Lewis Cook របស់ក្រុម Bournemouth និង Jake Livermore របស់ West Brom។
ក្រុមរហស្សនាមតោកំណាច នឹងចាប់ផ្តើមយុទ្ធនាការប្រកូតក្នុងវគ្គសន្សំពិន្ទុពូល G ក្នុងជំនួបដំបូងជាមួយទុយនេស៊ីនៅថ្ងៃទី ១៩ ខែមិថុនា មុនពេលប៉ះប៉ាណាម៉ា និងបែលហ្ស៊ិកក្នុងជំនួបចុងក្រោយ៕
សមាសភាព ២៣រូបរបស់លោក Southgate សម្រាប់អង់គ្លេសទៅកាន់ World Cup ឆ្នាំ២០១៨៖
អ្នកចាំទី៖
Jack Butland (Stoke), Jordan Pickford (Everton), Nick Pope (Burnley).
ខ្សែការពារ៖
Trent Alexander-Arnold (Liverpool), Gary Cahill (Chelsea), Fabian Del
ph (Manchester City), Phil Jones (Manchester United), Harry Maguire (Leicester), Danny Rose (Tottenham Hotspur), John Stones (Manchester City), Kieran Trippier (Tottenham Hotspur), Kyle Walker (Manchester City), Ashley Young (Manchester United).
ខ្សែបម្រើ៖
Dele Alli (Tottenham Hotspur), Eric Dier (Tottenham Hotspur), Jordan Henderson (Liverpool), Jesse Lingard (Manchester United), Ruben Loftus-Cheek (Chelsea).
ខ្សែប្រយុទ្ធ៖
Harry Kane (Tottenham), Marcus Rashford (Manchester United), Raheem Sterling (Manchester City), Jamie Vardy (Leicester), Danny Welbeck (Arsenal).
សមាសភាព ២៣រូបរបស់អង់គ្លេសកាលពី World Cup ឆ្នាំ២០១៤ របស់លោក Roy Hodgson ៖
អ្នកចាំទី៖ Joe Hart, Fraser Forster, Ben Foster
ខ្សែការពារ៖ Leighton Baines, Gary Cahill, Phil Jagielka, Glen Johnson, Phil Jones, Luke Shaw, Chris Smalling
ខ្សែបម្រើ៖ Ross Barkley, Steven Gerrard, Jordan Henderson, Adam Lallana, Frank Lampard, James Milner, Alex Oxlade-Chamberlain, Raheem Sterling, Jack Wilshere
ខ្សែប្រយុទ្ធ៖ Rickie Lambert, Wayne Rooney, Daniel Sturridge, Daniel Welbeck ៕
Tag:
បាល់ទាត់
អង់គ្លេស
FIFA World Cup
GroupG
© រក្សាសិទ្ធិដោយ thmeythmey.com