លោក សឹង្ហ គី​រី​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រៀបចំ​អំណាច​ទាំង​៣​ឡើងវិញ ដើម្បី​ដោះស្រាយ​ភាពអយុត្តិធម៌​ក្នុងសង្គម​

ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក សឹង្ហ គី​រី​៖ គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​រៀបចំ​អំណាច​ទាំង​៣​ឡើងវិញ ដើម្បី​ដោះស្រាយ​ភាពអយុត្តិធម៌​ក្នុងសង្គម​
17, May 2018 , 8:59 pm         1236
រូបភាព
​ភ្នំពេញ​៖ ក្នុងចំណោម​គណបក្សនយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត​នោះ ក៏មាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការបោះឆ្នោត អាណត្តិ​ទី​៦ នៅ​ថ្ងៃទី​២៩ កក្កដា ខាងមុខនេះ​។ ដើម្បី​ទទួលបាន​ជ័យជម្នះ​នោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បានដាក់​គោលនយោបាយ​ចំនួន​៩​ចំណុច ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ នៅពេល​គណបក្ស​ដឹកនាំ​ប្រទេស​។


​ជា​បន្ត​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក សឹង្ហ គី​រី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដូចតទៅ​៖




​ក្នុងចំណោម​គោលនយោបាយ​ទាំង​៩​ចំណុច​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ បាន​យក​គោលនយោបាយ​រៀបចំ​អំណាចតុលាការ នីតិបញ្ញត្តិ និង​នីតិប្រតិបត្តិ​ជា​ចម្បង ដើម្បី​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​ក្នុងសង្គម​។ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ លោក សឹង្ហ គី​រី បាន​និយាយថា មូល​ហេតុដែល​គណបក្ស​លោក យក​គោលនយោបាយ​ពង្រឹង​អំណាច​ទាំង​៣​ឡើងវិញ គឺ​ដើម្បី​វែកញែក​ឲ្យ​ដាច់ពីគ្នា នៃ​អំណាច​ទាំងនេះ ក្រោយពី​ឃើញ​ភាពមិន​ឯករាជ្យ​របស់​តុលាការ ក្នុងការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​។​



'
Tag:
 សឹង្ហ គី​រី​
  បក្ស​ខ្មែរ​រួបរួម​ជាតិ​
  បក្សនយោបាយ​
 ​បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង