អត្ថបទពាណិជ្ជកម្ម
កំពូល​តារាចម្រៀង​ល្បីៗ នឹង​មក​អង្រួន​ឆាក​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ Sususi Celebration Concert
17, May 2018 , 4:40 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទស្សនិកជន​ជាទី​មេត្រី លោកអ្នក​ប្រហែលជា​បាន​ស្គាល់​កញ្ញា Yinglee Srijomphun រួចមកហើយ តាមរយៈ​បទ​ចម្រៀង​«My Heart for My Number» ដែលមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង ពី​សំណាក់​មហាជន​។

​នៅ​ថ្ងៃ​សោ​រ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ លោកអ្នក​នឹង​បាន​ជួប​ផ្ទាល់​ជាមួយនឹង​តារាចម្រៀង​ដ៏​ល្បី នៅ​ប្រទេស​ថៃ គឺ​កញ្ញា Yinglee Srijomphun នៅ​ផ្សារ​ទំនើប​Aeon Mall ជាន់​ផ្ទាល់​ដី  រួច​នៅ​បន្ត​សប្បាយ​ជាមួយគ្នា​ទៀត នៅ​កោះ​ពេជ្រ ក្នុង​ព្រឹត្តិការណ៍​ការប្រគំ​តន្ត្រី​ដ៏​ធំ​អស្ចារ្យ គឺ Sususi Celebration Concert ចាប់ពី​ម៉ោង​៦​ល្ងាច តទៅ​។​



​ក្រៅពី​វត្តមាន កញ្ញា Yinglee Srijumphon ក៏មាន​វត្តមាន​ពី​សំណាក់​កំពូល​តារាចម្រៀង​ល្បីៗ​ជាច្រើនរូប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ដូចជា លោក ព្រាប សុ​វ​ត្តិ លោក ខេ​មរះ សិរីមន្ត កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកនាង ពេជ្រ សោភា និង​លោក ងួន ចាន់​ដេវីត រួមជាមួយ​ក្រុម​តារាចម្រៀង Original Song មកពី​ប្រទេស​ថៃ 7 Days Crazy ។ វត្តមាន​របស់​ពួកគាត់ នឹង​អង្រួន​ឆាក នៃ​ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នេះ ជាមួយនឹង​ភាពសប្បាយ​រីករាយ​ជាច្រើន​ទៀត​។​



​ពិសា SUSUSI Aloe Vera រាល់ថ្ងៃ មាន​អត្ថប្រយោជន៍ ជួយ​ដល់​សុខភាព​ដូចជា  ធ្វើ​ឲ្យ​ស្រឡះ​បំពង់ក​, ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​បន្ទោ​របង់​, ជំនួយ​ខួរក្បាល និង​បង្កើន​ការចង់ចាំ ជាមួយនឹង​ភាពស្រស់​ស្រាយ​។​

SUSUSI Aloe Vera ទឹក​ប្រទាល​ធម្មជាតិ​សុខភាព​ពី​ប្រទេស​ថៃ​១០០​ភាគរយ​។​
​នាំចូល​ផ្ដាច់មុខ ដោយ​ក្រុមហ៊ុន​JCRI ដែលជា​ទឹក​ប្រទាល​ឈានមុខ​គេ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com