អត្ថបទពាណិជ្ជកម្ម
កំពូលតារាចម្រៀងល្បីៗ នឹងមកអង្រួនឆាកប្រគំតន្ត្រីដ៏អស្ចារ្យ Sususi Celebration Concert
× ភ្នំពេញ៖ ទស្សនិកជនជាទីមេត្រី លោកអ្នកប្រហែលជាបានស្គាល់កញ្ញា Yinglee Srijomphun រួចមកហើយ តាមរយៈបទចម្រៀង«My Heart for My Number» ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់មហាជន។
នៅថ្ងៃសោរ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយនឹងតារាចម្រៀងដ៏ល្បី នៅប្រទេសថៃ គឺកញ្ញា Yinglee Srijomphun នៅផ្សារទំនើបAeon Mall ជាន់ផ្ទាល់ដី រួចនៅបន្តសប្បាយជាមួយគ្នាទៀត នៅកោះពេជ្រ ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំអស្ចារ្យ គឺ Sususi Celebration Concert ចាប់ពីម៉ោង៦ល្ងាច តទៅ។
ក្រៅពីវត្តមាន កញ្ញា Yinglee Srijumphon ក៏មានវត្តមានពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ ដូចជា លោក ព្រាប សុវត្តិ លោក ខេមរះ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ពេជ្រ សោភា និងលោក ងួន ចាន់ដេវីត រួមជាមួយក្រុមតារាចម្រៀង Original Song មកពីប្រទេសថៃ 7 Days Crazy ។ វត្តមានរបស់ពួកគាត់ នឹងអង្រួនឆាក នៃការប្រគំតន្ត្រីដ៏អស្ចារ្យនេះ ជាមួយនឹងភាពសប្បាយរីករាយជាច្រើនទៀត។
ពិសា SUSUSI Aloe Vera រាល់ថ្ងៃ មានអត្ថប្រយោជន៍ ជួយដល់សុខភាពដូចជា ធ្វើឲ្យស្រឡះបំពង់ក, ជួយសម្រួលប្រព័ន្ធរំលាយអាហារ និងការបន្ទោរបង់, ជំនួយខួរក្បាល និងបង្កើនការចង់ចាំ ជាមួយនឹងភាពស្រស់ស្រាយ។
SUSUSI Aloe Vera ទឹកប្រទាលធម្មជាតិសុខភាពពីប្រទេសថៃ១០០ភាគរយ។
នាំចូលផ្ដាច់មុខ ដោយក្រុមហ៊ុនJCRI ដែលជាទឹកប្រទាលឈានមុខគេ នៅក្នុងប្រទេសកម្ពុជាផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com