កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធហ្គាណា Abban James របស់សូលទីអង្គរធ្លាប់លេងឲ្យលីគកំពូលអ៊ីរ៉ាក់ ខ្សែប្រយុទ្ធហ្គាណា Abban James លើកបង្ហាញស្លាកឈ្មោះក្លិបសូលទីឡូអង្គរនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប
× ខ្សែប្រយុទ្ធហ្គាណា Abban James របស់ក្លិបសូលទីឡូអង្គរ ដែលទើបបង្ហាញមុខ ធ្លាប់លេងឲ្យក្លិបក្របខណ្ឌកំពូលអ៊ីរ៉ាក់ Iraqi Premier League។ តាមពិត Abban James បានចុះកិច្ចសន្យាជាមួយសូលទីឡូអង្គរតាំងដើមរដូវកាលមកម្ល៉េះ តែដោយសារមានបញ្ហាជាមួយក្លិបចាស់ ទើបធ្វើឲ្យរូបគេមិនអាចបង្ហាញខ្លួន។ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ត្រូវជួយក្លិបសូលទីឡូអង្គរប្រជែងដណ្តើមជើងឯកក្របខណ្ឌកំពូលកម្ពុជារដូវកាល ២០១៨-២០១៩។
ក្លិបសូលទីឡូអង្គរកាលពីថ្ងៃទី១៦ ឧសភា បានមុខខ្សែប្រយុទ្ធហ្គាណា Abban James Kwame ជាផ្លូវការ ក្រោយរូបគេដោះស្រាយបញ្ហាឯកសារជាមួយក្លិបចាស់នៅអ៊ីរ៉ាក់រួចរាល់។ មុនចុះកិច្ចសន្យាលេងឲ្យក្លិបសូលទីឡូអង្គរ ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ លេងឲ្យក្លិប Talaba Sport Club នៃក្របខណ្ឌកំពូលអ៊ីរ៉ាក់ សម្រាប់រដូវកាលឆ្នាំ២០១៧-២០១៨។
Abban James ត្រូវជួយក្រុមសូលទីឡូអង្គរប្រជែងដណ្តើមជើងឯកក្របខណ្ឌលីគកំពូលកម្ពុជាចាប់ពីសប្តាហ៍ទី៦នេះតទៅ។ នៅថ្ងៃអាទិត្យ ទី២០ ឧសភា ចុងសប្តាហ៍នេះ ក្រុមសូលទីឡូអង្គរត្រូវតទល់ជាមួយណាហ្គាវើលនៅពហុកីឡដ្ឋានជាតិ។ បច្ចុប្បន្នក្លិបសូលទីឡូអង្គរឈរលេខរៀងទី១០ ដោយមាន៤ពិន្ទុ ក្រោយឈ្នះ១ ស្មើ១ និងចាញ់៣៕
Tag:
បាល់ទាត់
សូលទីឡូអង្គរ
Abban James
© រក្សាសិទ្ធិដោយ thmeythmey.com