ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
បរិភោគប្រៃ និងខ្វះលំហាត់ប្រាណ ធ្វើឲ្យអ្នកប្រឈមនឹងជំងឺខ្សោយបេះដូង
× ភ្នំពេញ៖ ការបរិភោគអាហារដែលមានរសជាតិប្រៃ មិនត្រឹមតែធ្វើឲ្យលោកអ្នកប្រឈមនឹងជំងឺទឹកនោមប្រៃ ឬសម្ពាធសរសៃឈាមនោះទេ តែវាក៏អាចបណ្ដាលឲ្យលោកអ្នក មានជំងឺខ្សោយបេះដូងដែរ។ អ្នកជំងឺខ្សោយបេះដូង អាចមានអាការហត់ទៅៗ ពិបាកដកដង្ហើម ដែលអាចធ្វើឲ្យអ្នកជំងឺប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិត។
របបអាហារ និងលំហាត់ប្រាណ គឺជារឿងសំខាន់ណាស់ សម្រាប់មនុស្សគ្រប់វ័យ។ បើសិនជាលោកអ្នក ទទួលទានអាហារដែលមានជាតិប្រៃពេក សម្បូរជាតិខ្លាញ់ច្រើន ជក់បារី និងពិសាគ្រឿងស្រវឹង នោះលោកអ្នកប្រឈមនឹងការកើតជំងឺខ្សោយបេះដូង ជាក់ជាមិនខាន។ លោកសាស្ត្រាចារ្យមហាបរិញ្ញា សារៈ ផល្លី វេជ្ជបណ្ឌិតឯកទេសបេះដូង ប្រចាំនៅគ្លីនិកវឌ្ឍនៈវិជ្ជា បញ្ជាក់ដូច្នេះ។ លោកវេជ្ជបណ្ឌិត សារៈ ផល្លី បញ្ជាក់ទៀតថា អ្នកមានជំងឺខ្សោយបេះដូង នឹងពិបាកក្នុងការប្រកបការងារផ្សេងៗ ព្រោះអ្នកជំងឺឆាប់ហត់ និងពិបាកដកដង្ហើម ដែលទាមទារឲ្យមានការសម្រាកឲ្យបានច្រើន។ បើសិនព្យាបាលមិនទាន់ពេល អ្នកជំងឺនឹងពិបាកគេង ដោយត្រូវកល់ខ្នើយឲ្យខ្ពស់ ទើបដកដង្ហើមបាន។ បើធ្ងន់ធ្ងរជាងនេះ អ្នកជំងឺនឹងស្លាប់។
ដើម្បីជ្រាបកាន់តែច្បាស់ ពីការវិវដ្តនៃជំងឺខ្សោយបេះដូង សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាស រវាងកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកសាស្ត្រាចារ្យមហាបរិញ្ញា សារៈ ផល្លី វេជ្ជបណ្ឌិតឯកទេសបេះដូង ប្រចាំនៅគ្លីនិកវឌ្ឍនៈវិជ្ជាដូចតទៅ៖
គ្លីនិកវឌ្ឍនៈវិជ្ជា មានទីតាំងនៅ ផ្ទះលេខ R24-26 ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ ខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទូរសព្ទទៅកាន់លេខ៖ 098 792 223/ 097 379 9776/ 078 308 124/ 093 222 251៕
Tag:
នាទីសុខភាព
បេះដូង
ខ្សោយបេះដូង
របបអាហារ
លំហាត់ប្រាណ
© រក្សាសិទ្ធិដោយ thmeythmey.com