ជាតិ
ជិត​៤០ឆ្នាំ អ្នករងគ្រោះ​ដោយសារ​មីន មាន​ជាង​៦​ម៉ឺន​នាក់​
17, May 2018 , 5:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​គិត​ត្រឹម​ឆ្នាំ​១៩៧៩ មកដល់​ឆ្នាំ​២០១៧ មាន​ជនរងគ្រោះ​ចំនួន​៦៤,៦៨៨​នាក់ ដែល​រងគ្រោះ​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា​។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​សុ​ទ្ទរ​កថា​របស់​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ដែល​បាន​ឡើង​អាន​ក្នុង​ពិធី​បិទ​សន្និបាតជាតិ​ស្តីពី​សកម្មភាព​កម្ចាត់មីន នៅ​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។





សម្តេច ហ៊ុន សែន ឡើងអានសុទ្ទរកថា។ រូបពីហ្វេសបុកសម្តេច ហ៊ុន សែន

​សម្តេច ហ៊ុន សែន លើកឡើងថា ក្នុង​រយៈពេល​កន្លងមក​នេះ កម្ពុជា បានទទួល​ជោគជ័យ​ជាច្រើន ក្នុងការ​កម្ចាត់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សម័យ​សង្គ្រាម​។ ប្រមុខ​រដ្ឋាភិបាល ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​២​ម៉ឺន​៥​ពាន់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាង​២​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​បំផ្លាញចោល​»៕


Tag:
 មីន​
  ជន​គ្រោះ​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com