ជាតិ
សេដ្ឋកិច្ច
ធនាគារ ANZ Royal លក់​ភាគហ៊ុន​៥៥​ភាគរយ​របស់​អូស្ត្រាលី​ទៅ​ឲ្យ​ធនាគារ​ជប៉ុន JTrust
17, May 2018 , 5:28 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ​ជប៉ុន JTrust បាន​ចុះហត្ថលេខា​ទិញ​ភាគហ៊ុន​ចំនួន​៥៥​ភាគរយ​របស់​ធនាគា​រ ANZ Royal ពី​ធនាគារ ANZ Group របស់​អូស្ត្រាលី​។ ធនាគារ ANZ Royal ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០០៥ គឺជា​ក្រុមហ៊ុន​រួមគ្នា​រវាង ANZ Group របស់​អូស្ត្រាលី​ដែល​កាន់កាប់​ហ៊ុន​៥៥​ភាគរយ និង​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​កាន់កាប់​ហ៊ុន​ចំនួន ៤៥​ភាគរយ​។​



​ចាប់ពី​ថ្ងៃនេះ​ទៅ អ្នកឧកញ៉ា គិត ម៉េង នឹងមាន​ដៃគូ​ថ្មី គឺ​ធនាគារ​ជប៉ុន JTrust ដើម្បី​អភិវឌ្ឍ​ធនាគារ ANZ Royal ដែល​ទំនងជា​នឹងត្រូវ​ប្រើ​ឈ្មោះ​ថ្មី​ទៀតផង​។ សេចក្តីប្រកាស​ព័ត៌មាន​មួយ​នៃ​ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា គិត ម៉េង ដែល​ត្រូវបាន​ចែក​ផ្សាយ​ដល់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃទី​១៧​ខែឧសភា​នេះ បានសរសេរថា ធនាគារ​ជប៉ុន JTrust ដែលជា​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​របស់​ជប៉ុន «​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ដើម្បី​ទិញ​ភាគហ៊ុន​ចំនួន​៥៥​ភាគរយ​របស់​ធនាគា​រ ANZ Royal ពី​ធនាគារ ANZ Group របស់​អូស្ត្រាលី​»​។​

​សេចក្តីប្រកាស​ព័ត៌មាន​សរសេរថា​៖ «​ក្រុមហ៊ុន Royal Group មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ធនាគារ​ជប៉ុន JTrust គឺជា​ដៃគូ​ដ៏​ល្អ​បំផុត ហើយនឹង​បន្ត​ពី​ធនាគារ ANZ Group អូស្ត្រាលី ដើម្បី​ផ្តល់​សេវា​ដល់​អតិថិជន ក៏ដូចជា​បន្ត​ពង្រីក​សមត្ថភាព​សេវាកម្ម​ថ្មីៗ​ជាច្រើន​ទៀត​៕




Tag:
 ANZ royal
  ធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com