ពីនេះ ពីនោះ
«​ទន្លេ​» និង​«​សមុទ្រ​» ជា​ប្រភពទឹក​ដូចគ្នា តែ​ជា​ប្រភេទ​ទឹក​ខុសគ្នា​
20, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ទឹង ព្រែក អូរ បឹងបួ ទន្លេ ឬ​សមុទ្រ ជា​ប្រភពទឹក​ដ៏​សំខាន់ សម្រាប់​ធម្មជាតិ និង​ទ្រទ្រង់​ជីវិត​សត្វ និង​មនុស្ស​។ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ «​ទន្លេ​»  សម្រាប់​ហៅ​បានតែ​ប្រភព​ទឹកសាប ដូចជា ស្ទឹង ព្រែក បឹងបួ អូរ ជាដើម​។ ដោយឡែក «​សមុទ្រ​» ហៅ​បានតែ​សមុទ្រ ដែលមាន​ទឹកប្រៃ​ប៉ុណ្ណោះ​។



​សម្តេចព្រះសង្ឃរាជ ជួន ណាត​បញ្ជាក់ថា «​ទន្លេ​» ជា​ពាក្យ​ខ្មែរ ដែល​បញ្ជាក់ថា ជា​ទន្លេសាប ដូចជា​ទន្លេមេគង្គ​ជាដើម​។ ទន្លេ ជាម​ហា​ទី មាន​ផ្លូវទឹក​ហូរ​ពី​ភ្នំ និង​ធ្នារទឹក​ផ្សេងៗ ប្រជុំ​មូល​ហូរ​ចេញពី​សមុទ្រ​។  ចំពោះ​ពាក្យ «​សមុទ្រ​» ឬ​សរសេរ​ម្យ៉ាង​ទៀតថា «​សមុទ្ទ​» មានន័យថា ជា​សមុទ្រ​ដែល​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក មានទឹក​ពណ៌​ខៀវ មាន​ខ្យល់​បក់​មក ដោយ​រលក​ធំៗ ហើយ​ទឹក​មាន​រសជាតិ​ប្រៃ ដែល​ទឹក​យក​ធ្វើជា​អំបិល​៕




Tag:
 ពន្យល់​ពាក្យ​
  ទន្លេ​
  សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com