ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
Eurocham ផ្ដល់បរិយាកាសទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងធុរកិច្ចជនអឺរ៉ុបនៅកម្ពុជា
18, May 2018 ,
4:38 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) នៅថ្ងៃទី១៧ខែឧសភា បានរៀបចំកម្មវិធីជួបជុំសមាជិករបស់ខ្លួន ដើម្បីបង្កើតបរិយាកាសទំនាក់ទំនងធុរកិច្ចកាន់តែជិតស្និតក្នុងចំណោមបណ្ដាសមាជិកទាំងនោះ ក៏ដូចជាអ្នកមិនមែនសមាជិក។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅអគារបុរាណ Mansion Heritage Bar ក្នុងរាជធានីភ្នំពេញ។
កម្មវិធីជួបជុំដែលរៀបចំដោយ Eurocham ត្រូវធ្វើឡើងជារៀងរាល់ខែ ហើយប្រធានបទនៃកម្មវិធីជួបជុំតែងតែផ្លាស់ប្ដូរ។ សម្រាប់ការជួបជុំក្នុងខែឧសភា ដែលទើបកន្លងផុតថ្មីៗនេះ Eurocham បានជ្រើសរើសប្រធានបទឆ្នាំនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុប។ ដោយសារជាប្រធានបទបែបវប្បធម៌ ម្ហូបអាហារអឺរ៉ុបមកពីភោជនីយដ្ឋានចំនួន១០ បានមានវត្តមាននៅក្នុងកម្មវិធីនេះ។
លោក គីលីយ៉ង់ ប្លែស នាយកប្រតិបត្តិស្ដីទី Eurocham Cambodia ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា៖«យើងរៀបចំកម្មវិធីនេះឡើង ក្នុងគោលដៅឲ្យអ្នករកស៊ីអាចជួបជុំគ្នាបង្កើតទំនាក់ទំនង»។ ក្នុងកម្មវិធីនេះមានសមាជិក Eurocham Cambodia ប្រមាណ១៤០នាក់ចូលរួម រួមទាំងតំណាងមកពីសមាគមពាណិជ្ជកម្មផ្សេងមួយចំនួនផងដែរ។
ក្រៅពីកម្មវិធីជួបជុំបែបនេះ Eurocham Cambodia មានកម្មវិធីជាច្រើន ទាក់ទងទៅនឹងការចែករំលែកចំណេះដឹងអំពីច្បាប់ ទីផ្សារជាដើម ដល់សមាជិករបស់ខ្លួន។ Eurocham ក៏បានធ្វើការជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីជំរុញបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរ។ នេះបើតាមលោក ប្លែស ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Eurocham
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
7 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម