ជាតិ
អត្ថបទពាណិជ្ជកម្ម
ទិញ​១ បាន​៥ ពី Konfulon ក្នុងឱកាស​សម្ពោធ Konfulon Store ទាំង​៣ សាខា​ក្នុងពេល​តែមួយ
11, May 2018 , 4:17 pm        
រូបភាព

ក្នុងឱកាស​បើកសម្ពោធ Konfulon Store ទាំង​៣ សាខា​ខាងមុខនេះ​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​បរិក្ខារ​ទូរស័ព្ទ​ឈានមុខ​គេ បានរៀបចំ​ការ​ថែម​ជូន​ជាពិសេស​សម្រាប់​អតិថិជន​ដែល​ជាវ​ផលិតផល Konfulon ពី Konfulon Store ទាំង​៣​សាខា​រួមមាន​សាខា ក្រុង​តាខ្មៅ (​នៅលើ​ផ្លូវជាតិ​លេខ 21A ផ្លូវ​ទៅ​ស្អាង ខាងត្បូង​រង្វង់​មូល​លោកតា​ខ្មៅ ២០០ ម៉ែត្រ​) សាខា​ស្ទឹងមានជ័យ (​នៅ​ជិត​វិទ្យាស្ថាន​ពាណិជ្ជ​ស្រា​ស្ត ផ្លូវ​វេ​ង​ស្រេង​) និង​សាខា​សែន​សុខ (​ជិត​អាស៊ីអាគ្នេយ៍​ឬ​ជិត​សាកលវិទ្យាល័យ UC) ។សម្រាប់​ការ​ថែម​ជូន​នេះ​ផងដែរ​សម្រាប់​អតិថិជន​មួយរូប​នឹង​ទទួល​បានការ​ថែម​ជូន​តែម្តង​តែប៉ុណ្ណោះ​។ 


លោក គួ សុខ​អូន ប្រធាន​ទីផ្សារ​របស់​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Konfulon បាន​មានប្រសាសន៍ថា​៖«​ការបើក Show Room ថ្មី​មួយ​នេះ គឺ​ដើម្បី​ឲ្យ​អតិថិជន ងាយ​ស្រួ​ស​ក្នុង​ការរក​ជាវ​នូវ​ផលិតផល​ល្អៗ ដែល​ក្រុមហ៊ុន​បានដាក់​លក់ និង​មាន​ការធានា​ជូន​ត្រឹមត្រូវ ពី​ក្រុមហ៊ុន​ក្នុងការ​ជួសជុល​ពេញ​ប្រាំ​មួយខែ​តែម្តង​»​។

លោក​បាន​បន្តទៀតថា ៖«​ក្រុមហ៊ុន​លក់​គ្រឿង​បរិក្ខារ​ទូរស័ព្ទ Konfulon គឺមាន​ឈ្មោះ​ល្បីល្បាញ​ជា​យូរ​មកហើយ​។ មួយវិញទៀត ផលិតផល Konfulon ក៏​ត្រូវបានគេទទួលស្គាល់​ពី​គុណភាព គឺ​ល្អ​ក្នុងការ​ប្រើប្រាស់ ហើយ​ការឈាន​ជើង​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នេះ គឺ​តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ ហើយក៏​មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ផងដែរ​នៅ​កម្ពុជា​។​» គួរបញ្ជាក់​ផងដែរ​ថា Konfulon ជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿង​បរិក្ខារ​ទូរស័ព្ទ​ដែលមាន​រហូតដល់​ទៅ​១១ សាខា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​លក់​ផលិតផល​ជាច្រើន​ដូចជា Power Bank ឆ្នាំង​សាក​ទូរស័ព្ទ ខ្សែ​សាក​ទូរស័ព្ទ កាស​ស្តាប់​ត្រចៀក ឆ្នាំង​សាក​ឥត​ខ្សែ និង​ផលិតផល​ជាច្រើន​ទៀត​ដែល​សុទ្ធតែជា​ផលិតផល​មានគុណ​ភាព​ខ្ពស់ ស្របតាម​បច្ចេកទេស​អន្តរជាតិ​អាច​ធានា​សុវត្ថិភាព​ជូន​អ្នកប្រើប្រាស់​បាន​ផងដែរ​៕​












© រក្សាសិទ្ធិដោយ thmeythmey.com