ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ និងក្រសួងពាណិជ្ជម្ម សហការទប់ស្កាត់ការសម្អាតប្រាក់ រូបភាពពីហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជម្ម បានចុះអនុស្សារណៈនៃការយោគយល់ (MOU) ស្ដីពីការផ្លាស់ប្ដូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម នៅក្រសួងពាណិជ្ជកម្ម។
អនុស្សារណៈនេះ ត្រូវបានធ្វើឡើងរវាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែឧសភា។ នេះជាអនុស្សារណៈទី១១ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាជាមួយស្ថាប័នក្នុងស្រុក។
គោលបំណងនៃការចុះអនុស្សារណៈនេះ គឺដើម្បីពង្រឹងកិច្ចសហការគ្នាទៅវិញទៅមក ក្នុងការស្វែងរក ទប់ស្កាត់ និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com