សង្គមអន្តរជាតិ
អន្តរជាតិ
លោក Koo Bon-moo ប្រធានក្រុមហ៊ុន LG Group ទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ លោក Bon-Moo Koo ប្រធានក្រុមហ៊ុន LG Group នាពិធីមួយកាលពីឆ្នាំ២០០៧។ រូបថត AFP
× លោក Koo Bon-moo ជនជាតិកូរ៉េខាងត្បូង ដែលជាប្រធានក្រុមហ៊ុន LG Group ដ៏ល្បីល្បាញ បានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ។ ក្រុមហ៊ុនបានប្រកាសពីដំណឹងនៃមរណភាពនេះនៅថ្ងៃអាទិត្យ ទី២០ ខែឧសភា។
លោក Koo បានដឹកនាំក្រុមហ៊ុន LG Group អស់រយៈពេលជាង២០ឆ្នាំ ដោយក្រុមហ៊ុនអេឡិចត្រូនិក និងផលិតផលជាច្រើនទៀត ត្រូវបានបង្កើតដោយជីតារបស់លោកនៅឆ្នាំ១៩៤៧ ។
គាត់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីសប្តាហ៍មុន ក្រោយការវះកាត់ផ្នែកខួរក្បាល។ តាមព័ត៌មាននានារបស់កូរ៉េខាងត្បូង លោក Koo Kwang-mo ដែលជាកូនប្រុសចិញ្ចឹមទំនងជាអ្នកដែលត្រូវបន្តតំណែងពីលោក Koo។
លោក Koo Kwang-mo អាយុ៤០ ត្រូវបានលោក Koo Bon-moo យកធ្វើជាកូនចិញ្ចឹមនៅឆ្នាំ២០០៤ បន្ទាប់ពីលោកបានបាត់បង់កូនប្រុសបង្កើតរបស់ខ្លួន ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយកាលពីអំឡុងឆ្នាំ១៩៩០៕
© រក្សាសិទ្ធិដោយ thmeythmey.com