កំណាព្យ
ជាតិ
ពីនេះ ពីនោះ
កំណាព្យ៖ សេពសុរានាំឲ្យប្រាជ្ញាខ្សោយ!
×
-ខ្លះអើយក្មេង លេងវក់ជក់ផឹកស្រា
អ្នកអើយថា ស្រាគ្រោះនោះដឹងច្បាស់
នាងអើយសុំ កុំរៀនញៀនតាមចាស់
ថ្លៃអើយខ្លះ ចាស់ពិតគិតមិនដល់។
-វ័យអើយខ្ចី ខ្មីឃ្មាតឆ្លៀតសិក្សា
កុំអើយណា ស្រានាំគ្រាំគ្រោះខ្វល់
សិស្សអើយរៀន មានយសខ្ពស់សកល
ប្រឹងអើយផល ផ្តល់បានថ្កានថ្ងៃក្រោយ។
-នាងអើយកែ ប្រែប្រាណបានមិនជ្រុល
កុំអើយពុល ជ្រុលស្រាណានាំខ្សោយ
រាប់អើយមិត្ត គិតគ្រប់ឈប់បណ្តោយ
នាងអើយឲ្យ ខ្សោយប្រាជ្ញអាចធ្លាក់ជ្រោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com