ជាតិ
អាជ្ញាធរមីនបញ្ជាក់ថា គ្រាប់មីនសល់ពីសង្គ្រាម មិនទាន់ខូចគុណភាព និងស្អុយទាំងអស់ឡើយ លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១អាជ្ញាធរមីន
× ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជា (CMAA) បានច្រានចោលចំពោះព័ត៌មានដែលថា គ្រាប់មីន និងសំណល់ជាតិផ្ទុះទាំងអស់នៅកម្ពុជា ស្អុយ និងខូចគុណភាព។ «គ្រាប់មីន និងសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាមទាំងអស់ មិនថាគ្រាប់ចាស់ ឬថ្មីទេ នៅកម្ពុជា គឺនៅមានសុពលភាពនៅឡើយ នឹងអាចធ្វើឲ្យប្រជាពលរដ្ឋស្លាប់ និងពិការបានគ្រប់ពេលវេលា»។ នេះជាការបញ្ជាក់របស់ CMAA ក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១៩ ខែឧសភា។
ក្រោយការលើកឡើងថា គ្រាប់មីនទាំងអស់នៅកម្ពុជា សុទ្ធតែស្អុយ និងខូចគុណភាព CMAA បានត្រួតពិនិត្យស្រាវជ្រាវភ្លាមៗយ៉ាងហ្មត់ចត់។ នាសន្និបាតជាតិវិស័យសកម្មភាពមីនរយៈពេលពីរថ្ងៃនៅវិមានសន្តិភាព ស្ថាប័នជំនាញមួយនេះ បានអះអាងថា ការលើកឡើងខាងលើពិតជាមិនត្រឹមត្រូវឡើយ។
CMAA បញ្ជាក់បន្ថែមយ៉ាងនេះថា «មុនផ្សព្វផ្សាយនូវព័ត៌មាន អំពីគ្រាប់មីនដូចរៀបរាប់ខាងលើ ប្រតិបត្តិករ អង្គការជាតិ-អន្តរជាត និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ សួរនាំ និងរាយការណ៍មកអាជ្ញាធរមីនឲ្យបានដឹង ដើម្បីចៀសវាងដែលធ្វើឲ្យយល់ច្រលំដល់ប្រជាពលរដ្ឋ»៕
© រក្សាសិទ្ធិដោយ thmeythmey.com