ជាតិ
បុរស​វ័យ​៧០​ឆ្នាំ​ម្នាក់ បាន​ជាប់ឃុំ ព្រោះ​ចែកចាយ​រូបភាព​ប្រមាថ​ព្រះមហាក្សត្រ​លើ​ហ្វេ​ស​ប៊ុ​ក​
21, May 2018 , 11:57 am        
រូបភាព
ដោយ:
​សៀមរាប​៖ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ដំបូង​ខេត្តសៀមរាប បាន​បញ្ជា​ឲ្យ​នគរបាល​ឃុំខ្លួន​បុរស​ជាជាង​កាត់សក់​ម្នាក់ ឈ្មោះ បាន សម្ភីរ ពីបទ «​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ដោយសារតែ​បាន​ចែកចាយ​បន្ត​ពី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Khmer Thatcher កាលពី​ថ្ងៃទី​១៣ ខែឧសភា នូវ​រូបភាព និង​ខ្លឹមសារ ដែលមាន​អត្ថន័យ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​។​



​ដីកា​បង្គាប់​របស់លោក ងួន ណា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ដំបូង​ខេត្តសៀមរាប បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ខាងលើ ដែលមាន​វ័យ​៧០​ឆ្នាំ កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨​។ លោក បាន សម្ភីរ ត្រូវបាន​មន្ត្រីនគរបាល​ខេត្តសៀមរាប  ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៩ ខែឧសភា នៅ​ស្រុក​ជីក្រែង ខេត្តសៀមរាប​។

​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ មាន​បុរស​ម្នាក់​ឈ្មោះ លោក ឃាង ណាវី ដែលជា​នាយក​សាលា​ព្រៃ​តា​ហ៊ូ ខេត្តកំពង់ធំ ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​រួចមកហើយ ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។

អត្ថបទទាក់ទង


​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា «​ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១០​លាន​រៀល​»៕


Tag:
 បាន សម្ភីរ​
 ​ឃុំខ្លួន​
  ព្រះមហាក្សត្រ​
  ងួន ណា​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com