អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ឆ្នោត​ស្របច្បាប់ 5D ចែក​រង្វាន់​ជា​ទឹកប្រាក់​ជូន​ដល់​អ្នកឈ្នះ ៨៨ នាក់​
21, May 2018 , 5:32 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ឆ្នោត​ស្របច្បាប់ ភែ​ន ខេ​ម​បូ​ឌា​ន ឡូត​ធើ​រី (5D)​បាន​ចែកជូន​រង្វាន់​ជា​សាច់ប្រាក់​ក្នុង​កម្ម​វី​ធី ៨៨ ដុល្លារ ៨៨ វីន​នឺ (88$ 88 Winners) សរុប ៧៧៤៤ ដុល្លារ ដល់ អ្នកមាន​សំណាង​ទាំង ៨៨ នាក់ កាលពី​ព្រឹក​ថ្ងៃ ២១ ខែឧសភា ។ កម្ម​វិធីចែក​រង្វាន់​ពិតៗ​របស់​ក្រុមហ៊ុន​ឆ្នោត 5D នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ការិយាល័យ​កណ្ដាល​របស់​ខ្លួន ដោយមាន​ការចូលរួម​ពី​អ្នកមាន​សំណាង​ទាំង ៨៨ នាក់ រួមទាំង​បុគ្គលិក​របស់​ក្រុមហ៊ុន និង​អ្នកសារព័ត៌មាន​ផងដែរ​។​

​លោក ឡេង សម​វី​រះ តំណាង​ក្រុម​ហ៊ុម 5D បាន​លើកឡើងថា​៖ «​កាលពី​ខែមេសា កន្លងទៅនេះ ក្រុមហ៊ុន​ឆ្នោត​ដែលមាន​គ្រឹះ​ពី​ប្រទេស​ម៉ាឡេស៊ី​មួយ​នេះ បាន​បង្កើត​កម្មវិធី សប្បាយៗ លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដោយ​គ្រាន់តែ​ចូលទៅ Like page PancambodiaLottery ចុច like និង share post ជា Public ហើយ​សរសេរ​ពាក្យ​ជូនពរ​ក្នុង Comment រួច mention អ្នក​ដែល​ស្គាល់ ៨​នាក់ នោះ នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ទឹកប្រាក់ ៨៨ ដុល្លារ​»​។​



​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន​ឆ្នោត 5D មួយ​នេះ​មាន​ទស្សនៈវិស័យ បេសកកម្ម និង​យក​ចិ​ត្ថ​ទុកដាក់​ទៅលើ​កិច្ចការ​សង្គម​ផងដែរ​។ ជាក់ស្ដែង​កាលពីពេល​កន្លងទៅនេះ ក្រុមហ៊ុន​បាន​ចូលរួមចំណែក​ជួសជុល​អង្គភាព​អធិការដ្ឋាន​ក្រុង​ស្ទឹងសែន ផ្ដល់​ជា​អង្ក​សម្រាប់​ជនក្រីក្រ​តាម​បណ្ដា​ខេត្ត​មួយចំនួន​រួចមកហើយ​។ ជា​គោលដៅ​បន្ទាប់​ក្រុមហ៊ុន​ប្តេជ្ញា​ថា នឹង​បង្កើតជា Game ប្លែកៗ និង​សប្បាយៗ​បន្ថែមទៀត​។ អ្វីដែល​សំខាន់​ជាងនេះទៀត​នោះ​គឺ​ការចូលរួម​ការងារ​ស​ង្គ​ម​ផ្សេងៗ​ទៀត​ឲ្យ​បាន​កាន់តែ​អស្ចារ្យ តាមរយៈ​កម្ម​វី​ធី​សប្បុរសធម៌ មនុស្សធម៌ ឬ​ហៅថា CSR (Corporation Social Responsibilities) ព្រោះ​ទាំងអស់នេះ​ជា​តម្លៃ​ស្នូល​របស់​ក្រុមហ៊ុន​ឆ្នោត 5D មួយ​នេះ​៕











(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com