ព្រះអង្គម្ចាស់ហារី នៃចក្រភពអង់គ្លេស ដែលក្លាយទៅជា Duke of Sussex និង Meghan Markle ឬ Duchess of Sussex បានចាកចេញពីវិមាន Windsor Castle ជាមួយនឹងរថយន្ត Vintage Jaguar E-Type Concept Zero ឆ្ពោះទៅកាន់ Frogmore ដើម្បីទទួលភ្ញៀវក្នុងអភិសេករបស់ខ្លួន ក្រោមការរៀបចំរបស់ព្រះអង្គម្ចាស់ ឆាល (The Prince of Wales) ដែលជាព្រះបិតា។
កាសែត The Sun បានរាយការណ៍ថា រថយន្តនោះ ត្រូវរាជវាំងជួលពីក្រុមហ៊ុនផ្ទាល់សម្រាប់ព្រះរាជពិធីពេញមួយថ្ងៃ ដោយតម្លៃជួលជាធម្មតាគឺក្នុងរង្វង់៤៧១ ០០០ដុល្លារអាមេរិក។
កាលពីឆ្នាំ២០១១ ព្រះអង្គម្ចាស់ William និង Kate Middleton ដែលបច្ចុប្បន្ន Duke និង Duchess of Cambridge បានប្រើប្រាស់រថយន្ត Aston Martin DB6 MK2 ផលិតឆ្នាំ១៩៦៩ របស់ព្រះអង្គម្ចាស់ ឆាល។ បើតាម USA Today រថយន្តនោះ ជាព្រះរាជអំណោយរបស់ព្រះមហាក្សត្រិយ៍អេលីហ្សាបែតទី១១ និងព្រះអង្គម្ចាស់ហ្វីលីព នៅពេលដែលព្រះអង្គឆាល មានព្រះជន្ម២១ព្រះវស្សា៕