ជាតិ
បោះឆ្នោត
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់លោក ហួន រាជ ចំរើន ជាបក្សទី១៦ ដែលគ.ជ.បទទួលស្គាល់
× គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់លោក ហួន រាជ ចំរើន នៅក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ លោក ហួន រាជ ចំរើន បច្ចុប្បន្នជាតំណាងរាស្ត្រម្នាក់ដែលទទួលបានកៅអីក្រោយការរំលាយគណបក្សសង្គ្រោះជាតិ។
ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ឈរឈ្មោះនៅ១២មណ្ឌល និងជាគណបក្សទី១៦ ដែលគ.ជ.ប បានចុះបញ្ជី។ បច្ចុប្បន្ន នៅសល់តែគណបក្សចំនួន៤ទៀតប៉ុណ្ណោះដែលស្ថិតក្រោមការត្រួតពិនិត្យ។
គណបក្សចំនួន១៦ដែលត្រូវបានចុះបញ្ជីផ្លូវការរួមមាន៖
-គណបក្សយុវជនកម្ពុជា
-គណបក្សប្រជាជនកម្ពុជា
-គណបក្សសញ្ជាតិកម្ពុជា
-គណបក្សខ្មែររួបរួមជាតិ
-គណបក្សហ្វ៊ុនស៊ិនប៉ិច
-គណបក្សពន្លឺថ្មី
-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
-គណបក្សខ្មែរតែមួយ
-គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
-គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
-គណបក្សខ្មែរឈប់ក្រ
-គណបក្សធម្មាធិបតេយ្យ
-គណបក្សមាតុភូមិយើង
-គណបក្សខ្មែរក្រោក
-គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ
-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕
© រក្សាសិទ្ធិដោយ thmeythmey.com