កីឡាអន្តរជាតិ
អន្តរជាតិ
​លោក Emery អាច​ទៅ​ដឹកនាំ Arsenal ក្រោយ Arteta មិនទាន់​ចង់​ចេញពី Man City
22, May 2018 , 10:05 am        
រូបភាព
លោក Unai Emery (ឆ្វេង) ចាប់ដៃជាមួយ​លោក Arsene Wenger នាជំនួប​Champions League កាលពីឆ្នាំ២០១៦។ រូបថត AFP
លោក Unai Emery (ឆ្វេង) ចាប់ដៃជាមួយ​លោក Arsene Wenger នាជំនួប​Champions League កាលពីឆ្នាំ២០១៦។ រូបថត AFP
ដោយ: រួបរួម
​លោក Unai Emery កំពុង​ស្ថិតនៅ​ជួរមុខ​គេ សម្រាប់​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្លិប Arsenal បន្ទាប់ពី Mikel Arteta មិនបាន​បង្ហាញ​ពី​ជំហរ​របស់ខ្លួន​ក្នុងការ​ជំនួស​តំណែង​លោក Arsene Wenger នោះឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់ Sky Sports​។​



​គ្រូបង្វឹក​ជនជាតិ​អេ​ស្ប៉ា​ញ លោក Emery បាន​ដឹកនាំ​ក្លិប Paris Saint-Germain ឈ្នះ​ពាន​ក្នុងស្រុក​៣​ក្នុង​រដូវ​កាល​តែមួយ ប៉ុន្តែ​លោក​បាន​សម្រេចចិត្ត​មិន​បន្ត​កិច្ចសន្យា​ជាមួយ​ក្លិប​នៅ Ligue 1 របស់​បារាំង ដែល​ក្រោយមក​តំណែង​របស់លោក​ត្រូវបាន​ជំនួស​ដោយ​លោក Thomas Tuchel​។​

Sky Sports បាន​អះអាងថា គ្រូបង្វឹក​វ័យ​៤៦​ឆ្នាំ​រូបនេះ កាលពី​ថ្ងៃ​ចន្ទ បាន​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ Arsenal រួចហើយ​នៅក្នុង​ទីក្រុង​ឡុង​ដ៏ ប៉ុន្តែ​មិនទាន់​ឈានដល់​ការសម្រេច​ចិត្តជា​ផ្លូវការ​ណាមួយ​នោះឡើយ​។​

​លោក Mikel Arteta ដែលជា​អតីត​កីឡាករ​មួយរូប​របស់ Arsenal ត្រូវបាន​ចាត់ទុកជា​បេក្ខភាព​ជួរមុខ​គេ​នា​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​លោក​ហាក់ដូច​ពេញ​បន្ត​ធ្វើជា​ជំនួយការ​លោក Pep Guardiola នៅ Manchester City ដែល​ទើប​ឈ្នះ​ពាន Premier League៕


Tag:
 បាល់ទាត់​
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com