ជាតិ
សៀមរាប​៖ រន្ទះបាញ់​ស្លាប់​គោ​មេ​កូន​១១​ក្បាល​គួរឱ្យតក់ស្លុត​
22, May 2018 , 11:05 am        
រូបភាព
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ដោយ: ថ្មីៗ
​សៀមរាប​៖ ហេតុការណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២១ ឧសភា ដែល​រន្ទះបាញ់​បានសម្លាប់​សត្វ​គោ​មេ​កូន​ចំនួន​១១​ក្បាល នៅ​ភូមិសាស្ត្រ​ភូមិ​គ្រៀ​លពង ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។



​ហេតុការណ៍​រន្ទះបាញ់​ស្លាប់​គោ​នេះ​កើតឡើង​នៅ​ម៉ោង ៤​រសៀល ថ្ងៃទី​២១ ឧសភា ខណៈដែល​កំពុងមាន​ភ្លៀងរលឹម និង​លាយឡំ​រន្ទះបាញ់​។ សត្វ​គោ​ដែល​ស្លាប់​នោះ មាន​មេ​ចំនួន​១០​ក្បាល និង​កូន​មួយ​ក្បាល​។ ចំណែក​ម្ចាស់​គោ​ត្រូវបាន​គេ​រាយការណ៍​ថា មានឈ្មោះ វី វីត ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​លាន ឃុំ​ពពេល ស្រុក​សុ​ទ្រ​និគម ខេត្តសៀមរាប ហើយ​ពុំមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។ នេះ​បើ​យោងតាម​របាយការណ៍​ពី​កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម​។​

​គួររម្លឹកថា នៅ​រសៀល​ថ្ងៃទី​២០ ឧសភា នៅ​ខេត្តសៀមរាប​មាន​ករណី​ខ្យល់​កន្ដ្រាក់​ដែល​ក្នុងនោះ​បណ្តាលឱ្យ​ផ្ទះ​ចំនួន​ជាង​៨០​ខ្នង បាន​ដួល​រំលំ និង​របើក​ដំបូល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com