ពីនេះ ពីនោះ
ចាស់ៗ នៅតែ​មិនទាន់​ច្បាស់​ពាក្យ «Idol» នេះ​?
24, May 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ «Idol» ដែល​សរសេរ​ជា​ភាសា​ខ្មែរ អាយ​ដល គឺជា​ពាក្យ​ដែល​យុវជន​សម័យថ្មី យកមកប្រើ​ប្រាស់ សម្រាប់​ហៅ​ទៅលើ ជនណាម្នាក់​ដែល អស្ចារ្យ ដែល​ជាទីគោរព​ស្រឡាញ់ រាប់អាន ជាដើម​។ Idol នេះ បើ​អ្នក​ដែល​ចេះ​ភាសា​អង់គ្លេស ប្រាកដជា​ដឹង​។ តែបើ​ចាស់ៗ ដែល​មិនបាន​រៀន​ភាសា​អង់គ្លេស នៅតែមាន​ចម្ងល់​ទៅលើ​ពាក្យ​នេះ​។



«Idol» ជា​ភាសា​អង់គ្លេស ចង់​បញ្ជាក់ថា ជា​មនុស្ស​ដែល​ខ្លួន​ចង់​ឲ្យ​ដូច ឬ​ជាម​នុស្ស​ដែល​គេ​សរសើរ និង​គាំទ្រ​។ ទោះបី ពាក្យ Idol មិនមែនជា​ពាក្យ​ខ្មែរ ប៉ុន្តែ ស្រទាប់​យុវជន​សម័យថ្មី​នេះ​ពេញនិយម​ប្រើពាក្យ​នេះ ចំពោះតែ បុគ្គល​ដែល​ល្បីៗ បុគ្គល​ដែល​គេ​ចូលចិត្ត ស្រឡាញ់ ដូចជា តារាចម្រៀង​ល្បីៗ​, តារា Original Songs, បុគ្គល​ដែលមាន​ទេពកោសល្យ​ប្លែក ឬ​បុគ្គល​ដែលមាន​ភាព​រាក់ទាក់ ជាដើម​។​

​ពាក្យ Idol មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន តែ​យុវជន​សម័យ​បច្ចេកវិជ្ជា នៅតែ​ចងចាំ​ពាក្យ​នេះ​ទុក ហាក់បីដូចជា ចងចាំ​បុគ្គល​ដែល​ខ្លួន​ពេញចិត្ត​អ៊ីចឹង​។ ពាក្យ​ជា​ភាសាបរទេស​ផ្សេងទៀត ដែល​យុវជន​យកមកប្រើ​ប្រាស់  មានដូចជា Drama, Cute, Honey, Bro and Sis ។​ល​។


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com