កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ជួបក្រុមជ័យលាភីជើងឯកអាស៊ីតេក្វាន់ដូ ITF នៅម៉ោង៣រសៀល
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីម្ចាស់ជ័យលាភីការប្រកួតជើងឯកអាស៊ីកីឡាតេក្វាន់ដូ ITF នាម៉ោង៣រសៀលថ្ងៃទី២២ ឧសភានេះ នៅវិមានសន្តិភាព។
ដើម្បីលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីតេក្វាន់ដូ ITF ដែលបានសាងភាពល្បីល្បាញជូនកម្ពុជានៅលើឆាកអន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយមហាគ្រួសារកីឡាតេក្វាន់ដូ ITF នៅម៉ោង៣រសៀលថ្ងៃទី២២ ឧសភានេះ នាវិមានសន្តិភាព។ ក្នុងពិធីសំណេះសំណាលនេះ សម្តេច ហ៊ុន សែន នឹងប្រគល់ថវិកាលើកទឹកចិត្តដល់ម្ចាស់ជ័យលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ រួមទាំងគ្រូបង្វឹក គ្រូជំនួយ និងប្រធានប្រតិភូផងដែរ។
សម្រាប់ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ីនៅម៉ុងហ្គោលីដែលកម្ពុជាបញ្ជូនអត្តពលិក២៤រូប(ស្រី២)ចូលរួម ក្រុមអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស៨ ប្រាក់៥ និងសំរឹទ្ធ៨។ ក្រៅពីនេះក្នុងចំណោម២០ប្រទេសចូលរួម កម្ពុជាទទួលពានចំណាត់ថ្នាក់លេខ២ផ្នែកយុវជនថ្នាល និងពានលេខ៣ផ្នែកយុវជនពេញវ័យ និងពានយុវជនថ្នាលឆ្នើមប្រចាំទ្វីបអាស៊ីអាយុពី១០ទៅ១៣ឆ្នាំ ដែលដណ្តើមបានដោយកីឡាករ សុភ័ក្ត្រ ច័ន្ទឧត្តម៕
Tag:
សម្តេច ហ៊ុន សែន
តេក្វាន់ដូ ITF
© រក្សាសិទ្ធិដោយ thmeythmey.com