កីឡាអន្តរជាតិ
អន្តរជាតិ
West Ham តែងតាំងអតីតគ្រូ Man City លោក Pellegrini ជំនួស Moyes
× លោក Manuel Pellegrini អាយុ៦៤ឆ្នាំ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំក្នុងការដឹកនាំក្លិប West Ham United បន្តពីលោក David Moyes។ នេះបើតាមការប្រកាសរបស់ក្លិបញញួរធំនាថ្ងៃទី២២ ខែឧសភា។
លោក Manuel Pellegrini មានប្រវត្តិដឹកនាំក្លិបជាច្រើន ដូចជា Villarreal, Real Madrid ហើយគ្រូជនជាតិស៊ីលីរូបនេះ ធ្លាប់ជួយឲ្យ Manchester City ឈ្នះពាន Premier League កាលពីរដូវកាល២០១៣-១៤ ។ មុនទៅកាន់ទឹកដី London Stadium លោកបានចាកចេញពីក្លិបចិន Hebei China Fortune។
លោក David Sullivan សហប្រធានក្លិប West Ham បានលើកឡើងថា លោក Pellegrini ជាគ្រូបង្វឹកដ៏គួរឲ្យគោរពម្នាក់នៅលើពិភពលោក ហើយលោករីករាយដែលទទួលបានគាត់ធ្វើជាគ្រូបង្វឹកក្លិបញរញួធំ។
លោក Pellegrini ត្រូវចូលជំនួសលោក David Moyes ដែលបាននាំឲ្យ West Ham បញ្ចប់ចំណាត់ថ្នាក់លេខ១៣នៅ Premier League ហើយក្រោយមក ក្លិបមិនបានបន្តកិច្ចសន្យាបន្ថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com